
ថ្មីៗនេះទស្សនាវដ្តី Vogue របស់ចក្រភពអង់គ្លេសសរសេរអត្ថបទពិពណ៌នាអំពីជោគជ័យដ៏ធំធេងរបស់ក្រុមតារាចម្រៀង BTS ដែលធ្វើឱ្យវិស័យឧស្សាហកម្ម k-pop កាន់តែល្បីខ្លាំងឡើងៗ។ លើសពីនេះទៀត ទស្សនាវដ្តីមួយនេះ សូមលើកឡើងជាពិសេសពីប្រជាប្រិយភាពដ៏ធំរបស់ Jungkook សមាជិកក្រុម BTS ។
Jungkook គឺជាសមាជិកក្រុមម្នាក់ ដែលបានបង្ហាញខ្លួនរបស់គាត់ នៅលើទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស VOGUE ហើយ Jungkook ក៏ជាសមាជិកក្រុមដ៏សំខាន់របស់ BTS ផងដែរ ដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅលើប្រព័ន្ធអ៊ីនធើណិត Google និងបណ្តាញសង្គម YouTube ។
Jungkook បានបំបែកឯតទគ្គកម្មផ្ទាល់ខ្លួនរបស់គាត់ ដោយប្រមូលបានការចូលចិត្តជាង ២លាន លើបណ្តាញសង្គម Twitter។ គួរបញ្ជាក់ដែរថា Jungkook គឺជាតារាចម្រៀងវ័យក្មេងជាងគេបំផុតក្នុងឆ្នាំ២០១៩ ដែលបានបង្កើតកំណត់ត្រាពិភពលោក នៅលើបណ្តាញសង្គម Twitter នេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop