
អាល់ប៊ុមបទចម្រៀង “More & More” របស់ក្រុមតារាចម្រៀង TWICE ដណ្តើមបានចំណាត់ថ្នាក់លេខ២ នៅលើតារាងអាល់ប៊ុមប្រចាំសប្តាហ៍ Oricon របស់ប្រទេសជប៉ុន ។
ក្រុមមួយនេះបានវិលត្រឡប់មកវិញកាលពីថ្ងៃទី០១ ខែមិថុនា ជាមួយអាល់ប៊ុមបទចម្រៀងខ្នាតតូចទី៩ របស់ពួកគេជាភាសាកូរ៉េ ដែលមានចំណងជើងថា “More & More” ។ អាល់ប៊ុមបទចម្រៀងដែលរាប់បញ្ចូលប្រចាំសប្តាហ៍របស់តារាង Oricon គឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា មានអាល់ប៊ុមបទចម្រៀង “MORE & MORE” របស់ក្រុម TWICE គឺទទួលបានចំណាត់ថ្នាក់លេខ២ ដោយមានពិន្ទុសរុប ១៩ ៦៧៤ ។
គួរបញ្ជាក់ដែរថា ក្រុម TWICE នឹងធ្វើការត្រឡប់មកវិញជាមួយអាល់ប៊ុមបទចម្រៀងថ្មីជាភាសាជប៉ុន ដែលមានចំណងជើងថា “Fanfare” នៅថ្ងៃទី០៨ ខែកក្កដាខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi