កីឡាករ Nelson Semedo ខ្សែការពាររបស់ក្លិប Barcelona ត្រូវបានគេរាយការណ៍ថា មិនអនុញ្ញាតឱ្យមកចូលរួមហ្វឹកហាត់នៅក្នុងជំរំ Ciutat Esportiva ទេ ដោយសាររូបគេបានបំពាននឹងច្បាប់រក្សាគម្លាត។
ខ្សែការពារ Semedo ត្រូវបានក្លិប Barca ផ្អាកពីការហ្វឹកហាត់នៅក្នុងជំរំជាមួយមិត្តរួមក្រុម បន្ទាប់ពីមានរបាយការណ៍មួយបានបង្ហាញរូបភាពជាច្រើនរបស់ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ នៅក្នុងពិធីខួបកំណើតមួយកន្លែងដែលមានការជួបជុំគ្នាដោយមិនបានរក្សាកម្លាតទៅតាមវិធានការ។
ការផ្អាកមិនឱ្យចូលក្នុងជំរំហ្វឹកហាត់នេះ ដោយសារក្លិបចង់ទុករូបគេឱ្យនៅដាច់ដោយឡែកមួយរយៈសិន ដើម្បីតាមដានសុខភាពរបស់ខ្សែការពាររូបនេះ។
ដូច្នេះ ក្លិប Barcelona នឹងត្រូវអវត្តមានខ្សែការពារស្លាបស្តាំរូបនេះ ក្នុងការប្រកួតជាមួយក្រុម Real Mallorca នៅក្នុងសប្តាហ៍នេះ ហើយអាចនឹងជំនួសមកវិញដោយខ្សែការពារ Sergi Roberto ក៏អាចថាបាន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore