Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងអប់រំថៃកំពុងបែងចែកថ្នាក់ដើម្បីរង់ចាំសិស្សចូលរៀននៅដើមខែ​កក្កដា

ក្រសួងអប់រំប្រទេសថៃបានរៀបចំការបែងចែកថ្នាក់រៀន​ ហើយសិស្សនឹងទៅសាលារៀននៅថ្ងៃផ្សេងតាមការកំណត់របស់សាលានៅពេលបវេសនកាលខាងមុខដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា។

​បើតាមអគ្គលេខាធិការអង្គការ Obec លោក Amnat Wichayanuwat ​បានមានប្រសាសន៍ថា ចំនួនសិស្សបឋមសិក្សាក្នុងថ្នាក់នីមួយៗមិនឲ្យមានលើសពី ២០នាក់ទេ ហើយសិស្សវិទ្យាល័យក្នុងមួយថ្នាក់ក៏មិនឱ្យមានលើសពី ២៥នាក់ដែរ​។ គ្រប់ថ្នាក់ទាំងអស់ត្រូវអនុវត្តគោលការណ៍រក្សាគម្លាត និងរក្សាអនាម័យទាំងគ្រូ​និងសិស្ស។ នាយកការិយាល័យអប់រំចំនួន ២២៥កន្លែងនៅទូទាំងប្រទេសថៃត្រូវតាមដានវិធីសាស្រ្តថ្មីនៃការបង្រៀនតាមថ្នាក់របស់គ្រូនីមួយៗ។ ចំពោះសាលារៀនណាដែលមានសិស្សក្នុងមួយថ្នាក់ត្រឹម២០នាក់ ឬតិចជាងនេះ សិស្សនឹងត្រូវបានអនុញ្ញាតឱ្យមកសាលារៀនពីថៃ្ងចន្ទដល់ថ្ងៃសុក្រ។

រូបតំណាង

តាមការស្ទង់មតិបានបញ្ជាក់ថា ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សពេញចិត្តនឹងកម្មវិធីសិក្សាពីចម្ងាយណាស់។ ការិយាល័យបានស្ទង់មតិរបស់ពួកគេចាប់ពីថ្ងៃទី ១៨ ដល់ ២៨ ខែឧសភា។ ​មានអ្នក​ចូលរួមបញ្ចេញមតិចំនួន ១៧៩១៦នាក់នៅទូទាំងប្រទេសថៃបានរកឃើញថា ៦៧% ពេញចិត្តនឹងកម្មវិធីនេះ និង៦៥% និយាយថាពួកគេបានយល់ពីប្រធានបទដែលបានចាក់ផ្សាយក្នុងកម្មវិធី។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9369258