
អ្នកគាំទ្រជាច្រើនរំភើបចិត្តពេលបានឃើញកំពូលតារាចម្រៀង Rain និងកញ្ញា Lee Hyori បង្ហាញក្បាច់រាំជាមួយគ្នា ។
សិល្បករទោលទាំងពីរនាក់នេះ ត្រូវបានគេឃើញរាំរួមគ្នានៅក្នុងបណ្តាញសង្គម TikTok ហើយភ្លាមៗនោះ Rain ក៏បានបង្ហោះវីដេអូខ្លីនោះចូលទៅក្នុងបណ្តាញសង្គម Instagram ផ្លូវការរបស់គាត់ផងដែរ ដោយបានសរសេរចំណងជើងថា “Linda.G and Bdragon lookin like bang” ។
គួរបញ្ជាក់ដែរថា អ្នកទាំងពីរនឹងចូលរួមជាមួយលោក Yoo Jae Suk ដើម្បីបង្ហាញខ្លួនជាក្រុម ដែលមានឈ្មោះថា Linda.G នៅខែកក្កដា ខាងមុខនេះ ក្នុងម្មវិធី “how do you play” របស់ស្ថានីយទូរទ្សន៍ MBC របស់ប្រទេសកូរ៉េ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop