Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនបុរសគម្រក់ម្នាក់ចាប់រំលោភស្ដី្ររងគ្រោះ យករូបអាក្រាតគំរាមទារប្រាក់

បុរសគម្រក់ម្នាក់ បានសុំស្រ្ដីរងគ្រោះស្នាក់នោះ បែរជាចាប់រំលោភនាង ហើយថតពីសកម្មភាពអាក្រាតកាយរបស់នាង យកមកគំរាមទារប្រាក់ពីនាង ចំនួន៥ម៉ឺនបាត (លុយថៃ) ស្មើនឹងជាង១៦០០ដុល្លារអាមេរិក តែត្រូវអស់លក្ខណ៍ ត្រូវប៉ូលិសចាប់ខ្លួន នៅក្នុងស្រុកយ៉ាងរ៉ាង ខេត្តប៉ាតានី ប្រទេសថៃ កាលពីព្រឹក ថ្ងៃទី១១ ខែមិថុនា។

ប៉ូលិសប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ Maleekee Jarong  អាយុ២៩ឆ្នាំ រស់នៅភូមិតាំប៊ុន ឃុំកែវទុម ស្រុកយ៉ារ៉ាង ខេត្តប៉ាតានី ប្រទេសថៃ។ ការចាប់ខ្លួនជនសង័្សយនេះ គឺធ្វើឡើងតាមពាក្យបណ្ដឹងពីជនរងគ្រោះ។

ប្រភពព័ត៌មានដដែល បានបន្ដថា បើតាមដីការបស់សាលាដំបូងសាមុតបាកានបានចោទប្រកាន់ពីបទ «ចាប់រំលោភ ធ្វើសកម្មភាពអាសគ្រាម យក និងប្រើប្រាស់រូបភាពអាសអាភាស​ ដើម្បីផលប្រយោជន៍ និងជំរិតទារប្រាក់»។ យោងតាមដីកានេះ ប៉ូលិសបានចុះទៅចាប់ខ្លួនជនសង័្សយ កាលពីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង័្សយបានរស់នៅខេត្តប៉ាតានី បានស្គាល់ជនរងគ្រោះអាយុ៣៣ឆ្នាំ តាមបណ្ដាញសង្គមហ្វេសប៊ុក នៅដើមឆ្នាំ២០២០។ ចាប់តាំងពីពេលនោះមក ជនសង័្សយចេះតែឆាតទាក់ទងជាមួយនឹងជនរងគ្រោះទៅវិញទៅមក។ លុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ជនសង័្សយបានធ្វើដំណើរចាកចេញពីលំនៅឋាន នៅក្នុងខេត្តប៉ាតានី ទៅជួបជនរងគ្រោះ នៅក្នុងខេត្ត​ Samut Prakan។

ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីបានជួយគ្នាតាមការណាត់ហើយ ជនសង័្សយក៏បានប្រាប់ស្រ្ដីរងគ្រោះថា រូបគេមករកការងារធ្វើ ប៉ុន្ដែគេមិនមានលុយ ដើម្បីជួលបន្ទប់ស្នាក់នៅនោះឡើយ។ ក្រោយមកជនសង័្សយបានសុំស្នាក់នៅក្នុងផ្ទះជាមួយនឹងនាង។ មុនដំបូងនាងបានបដិសេធ តែបន្ទាប់ពីជនសង័្សយអង្វករខ្លាំងពេក ទើបនាងយល់ព្រមឲ្យស្នាក់ក្នុងផ្ទះជាមួយ។

 ប្រភពព័ត៌មាន បានបន្ដថា ក្រោយពីស្នាក់នៅមួយរយ:មក ជនសង័្សយបានឃើញឱកាសល្អ ក៏ចាប់នាងរំលោភសេពសន្ថវ: ហើយយកទូរស័ព្ទថតនូវរូបអាក្រាតកាយរបស់នាងទុក។ បន្ទាប់មក ជនគម្រក់រូបនេះ​បានផ្ញើទៅឲ្យនាង ហើយជំរិតទារប្រាក់ ដោយគំរាមថា ប្រសិនបើនាងមិនឲ្យប្រាក់តាមការទាមទារទេនោះ គេនឹងបង្ហោះតាមបណ្ដាញសង្គម។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយមានការគំរាមកំហែងបែបនេះ នាងបានពិគ្រោះយោបល់ជាមួយនឹងក្រុមគ្រួសារ ហើយបដិសេធប្រគល់ប្រាក់ទៅឲ្យជនសង័្សយ។ ដោយសារតែមិនទទួលបានប្រាក់តាមការទាមទារ ជនសង័្សយ (Maleekee) បានយករូបភាពនោះ បង្ហោះចូលបណ្ដាញសង្គមហ្វេសប៊ុក ដោយរៀបរាប់ថា នាងជាអ្នកលក់ខ្លួន។ សកម្មភាពដ៏លាមកបែបនេះ ទើបមានឈានដល់ការប្ដឹងផ្ដល់ និងត្រូវប៉ូលិសចុះទៅចាប់ខ្លួនតែម្ដង៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9368746