
នៅថ្ងៃទី១១ ខែមិថុនា ផលិតកម្ម Fantagio Music បានបង្ហាញផ្ទាំងរូបភាពថ្មីសម្រាប់ការប្រគំតន្រ្តីតាមប្រព័ន្ធអ៊ីនធើណិតរបស់ក្រុមតារាចម្រៀង ASTRO ដែលកម្មវិធីតន្រ្តីនោះមានឈ្មោះថា “2020 ASTRO Live on WWW” ហើយអ្នកគាំទ្ររបស់ពួកគេទូទាំងពិភពលោកអាចចូលទស្សនាបានគ្រប់ទីកន្លែង ។
នេះគឺជាការប្រគំតន្រ្តីតាមប្រព័ន្ធអ៊ីនធើណិតដំបូងរបស់ក្រុម ASTRO ហើយការប្រគំតន្ត្រីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ វេលាម៉ោង ៣រសៀល ។
តាមរយៈការប្រគំតន្រ្តីខាងមុខនេះ ASTRO នឹងបង្ហាញនូវការសម្តែងពិសេសជាមួយនឹងក្បាច់រាំរបស់សមាជិកក្រុមពួកគេ ក្នុងអាល់ប៊ុមបទចម្រៀងថ្មី “GATEWAY” ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi