Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តុលាការICCថា ការដាក់ទណ្ឌកម្មរបស់អាមេរិក ជាការវាយប្រហារចុងក្រោយបង្អស់ មិនធ្លាប់មានពីមុនមក

តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និយាយថា ការដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងរឹតបណ្តឹងការធ្វើដំណើរប្រឆាំងនឹងនិយោជិក របស់ ICCនោះ គឺជាការគំរាមកំហែង និងការបង្ខិតបង្ខំ ហើយជា “ការប៉ុនប៉ងដែលមិនអាចទទួលយកបាន ជ្រៀតជ្រែកចូលកិច្ចការផ្លូវច្បាប់” ។

លោកដូណាល់ ត្រាំបានចេញបទបញ្ជាប្រតិបត្តិអនុញ្ញាតឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ទៅលើថា តើកងកម្លាំងអាមេរិកបានប្រព្រឹត្តិបទឧក្រិដ្ឋសង្គ្រាមនៅអាហ្វហ្គានីស្ថានដែរ ឬទេ ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Trump ដោយមិនបានផ្តល់ព័ត៌មានលម្អិតបាននិយាយថា ការស៊ើបអង្កេតរបស់ អាយស៊ីស៊ី កំពុងត្រូវបានជំរុញដោយអង្គការនៃភាពស្មោះត្រង់គួរឱ្យសង្ស័យមួយ ហើយរុស្ស៊ីថា ក៏ជាអ្នកមានទំនាក់ទំនង​ពាក់ព័ន្ធផងដែរ ។

បទបញ្ជានេះ អនុញ្ញាតឱ្យរដ្ឋមន្រ្តីក្រសួងការបរទេសអមេរិក Mike Pompeo ពិគ្រោះយោបល់ជាមួយរដ្ឋមន្រ្តីក្រសួងរតនាគារ លោក Steven Mnuchin រារាំងឬបង្កកទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់និយោជិកតុលាការ ICC ដែលពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតនោះ ។

ជាមួយនេះ ក៏អនុញ្ញាតឱ្យលោករដ្ឋមន្ត្រី Pompeo រារាំងការចូលទឹកដីអាមេរិកពីសំណាក់បុគ្គលតុលាការ ICCទាំងនោះផងដែរ។

តុលាការ ICC បានពិពណ៌នាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះថា ជាការវាយប្រហារចុងក្រោយបង្អស់នៅក្នុងតុលាការ ដែលមិនធ្លាប់មានពីមុនមក ។

គួររំលឹកថា រដ្ឋអាជ្ញាតុលាការ អាយស៊ីស៊ី Fatou Bensouda ចង់ស៊ើបអង្កេតអំពីឧក្រិដ្ឋកម្មដែលអាចកើតមានរវាងឆ្នាំ ២០០៣ និង ២០១៤ រួមទាំងការសម្លាប់ជនស៊ីវិលដោយពួកតាលីបង់ ក៏ដូចជាការធ្វើទារុណកម្មលើអ្នកទោសដោយអាជ្ញាធរអាហ្វហ្គានីស្ថាន និងក្នុងកម្រិតតិចជាងនេះ​ ដោយកងកម្លាំងសហរដ្ឋអាមេរិក និង CIA ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9368726