Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការពិនិត្យ​សំណាក​រកកូវីដ ១៩ នៅកម្ពុជា កើន​ដល់​ជិត​មួយ​ពាន់​នាក់ក្នុង​មួយ​ថ្ងៃ

ភ្នំពេញ៖ ដោយ​សារ​ស្ថានភាព​រាតត្បាត​កូវីដ ១៩ នៅ​កម្ពុជា មានលំនឹង​ល្អ និង​វិធានការ​គ្រប់គ្រងក៏​ម៉ត់​ចត់ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ផង​នោះ បាន​ក្លាយ​ជា​កត្តា​ស្នូល​ក្នុង​ការ​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ តាម​រយៈ​ការ​វិល​ទៅ​រក​ដំណើរ​ទេសចរណ៍​របស់​ពលរដ្ឋ​ខ្មែរ​តាម​បណ្តា​ខេត្ត ក៏ដូច​ជា​វត្តមាន​ភ្ញៀវទេសចរបរទេស​ចូល​មក​កម្ពុជា​វិញ​ជាបន្ត​បន្ទាប់​ផងដែរ។

យ៉ាង​ណា វត្តមាន​របស់​ទេសចរ​បរទេស បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​មាន​ក្តី​បារម្ភខ្លាំង ពី​ហានិភ័យ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ ១៩ ជាហេតុ​មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល បាន​ចេញ​មុខ​បញ្ជាក់​ម្តង​ហើយ​ម្តងទៀត ពី​ការ​អនុវត្តចក្តាឡីស័ក​យ៉ាង​តឹង​រឹង​គ្រប់​ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ដែល​ទើប​វិល​ត្រឡប់​ចូល​មក​កម្ពុជា។

គិត​ត្រឹម​តួលេខ​ប្រកាស​ដោយ​តំណាង​ក្រសួង​សុខាភិបាល ក្នុងសន្និសីទ​សារព័ត៌មានមួយ​កាល​សប្តាហ៍មុន ចំនួន​ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជាតាមជើងហោះហើរ ​មួយ​រយៈចុងក្រោយនេះ មាន​ការ​កើន​ឡើង​រាប់​ពាន់​នាក់ នាំឲ្យ​ការ​ធ្វើ​តេស្ត​សំណាក​រក​មេរោគ​កូវីដ ១៩ ក៏​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ប៉ុន្តែ​ជា​ច្រើ​ន​ថ្ងៃ​មក​នេះ មិន​មាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នោះ​ឡើយ។

២៤ម៉ោង​ប៉ុណ្ណោះ ពី​ព្រឹក​ថ្ងៃព្រហស្បត្តិ៍ ដល់​ព្រឹកថ្ងៃ​សុក្រនេះ កម្ពុជា​បាន​ធ្វើ​តេស្តសំណាក​​សរុបដល់​ទៅ ៩៥៦នាក់ នាំ​ឲ្យ​ចំនួន​អ្នក​ធ្វើ​តេស្ត​ គិត​ចាប់​ពី​ខែ​មករា​មក សរុបកើន​ដល់ ២៥ ៨៨៤នាក់ ក្នុង​នោះ​រកឃើញ​អ្នក​ផ្ទុក​កូវីដសុរប ១២៦នាក់ ប៉ុន្តែ​ជាសះស្បើយ ១២៥នាក់ សល់​តែម្នាក់​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

ដោយ​ឡែក​ ដោយ​សារ​ចំនួន​បរទេស​ចូល​កម្ពុជា​កាន់​តែច្រើន​ឡើង​វិញ នាំឲ្យ​រដ្ឋាភិបាល​សម្រេច​ចាត់​វិធានការ​ថ្មី ដោយ​តម្រូវ​ឲ្យ​ភ្ញៀវបរទេស​ទាំង​អស់ ត្រូវ​មានលិខិតបញ្ជាក់សុខភាព មាន​ធានារ៉ាប់រង ចេញ​ថ្លៃសេវាផ្សេងៗ​ជាច្រើនទៀត រាប់​ទាំង​ការ​ធ្វើតេស្ត ការ​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ ១៤ថ្ងៃក្នុង​សណ្ឋគារ សេវាក្រុមគ្រូពេទ្យ​តាមដាន​សុខភាព ពិសេស​បើ​ករណី​ស្លាប់​នៅ​កម្ពុជា ក៏ត្រូវ​ចំណាយ ១៥០០ដុល្លារ ជាថ្លៃបូជា​ទៀតផង។

ទោះ​ជាយ៉ាង​ណា ក្រសួងសុខាភិបាល នៅ​តែ​អំពាវ​នាវឲ្យ​ពលរដ្ឋ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ពី​រលកទី ២ នៃ​ជំងឺរាតត្បាត​កូវីដ ១៩ ដែលអាច​កើតមាន​គ្រប់​ពេល៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9368683