Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស៊យហើយ! Dele Alli ត្រូវពិន័យមិនអោយលេងមួយប្រកួតពេលប៉ះ Manchester United

ខ្សែបម្រើរបស់មាន់ខ្នាយមាស Tottenham Hotspurs គឺ Dele Alli ត្រូវបានពិន័យមិនអោយលេងមួយប្រកួត និងជាសាច់ប្រាក់ ក្រោយធ្វើការបង្ហោះវីដេអូសើចឌឺដងទៅលើបុរសអាស៊ីម្នាក់រឿង Covid19កាលខែកុម្ភះកន្លងទៅ។

ការពិន័យមួយប្រកួតនេះ គឺចំពេលដែលPremier League ត្រឡប់មកវិញដែល Tottenham នឹងប៉ះ Manchester United ឯចំនួនទឹកប្រាក់ដែលពិន័យគឺប្រមាណ 5 ម៉ឺនផោន។ Dele Alli ក៏ត្រូវបានចូលទៅទទួលការអប់រំបន្ថែមទៀតផងដែរ។ 

គួររម្លឹកផងដែរថា កាលពីខែកុម្ភះ ខ្សែបម្រើ Dele Ali បានបង្ហោះនៅវីដេអូមួយនៅSnapchatរបស់ខ្លួននៅព្រលានយន្តហោះ Heathrowស្របពេលដែលគាត់កំពុងពាក់ម៉ាស់។ គាត់បានបង្វែលកាមេរ៉ាទៅជនជាតិអាស៊ីម្នាក់ហើយនិយាយថា “វីរុសត្រូវតែលឿនជាងនេះបើចង់តាមគាត់ទាន់”។

from: https://tnaot.com/km/m/detail/article/9368668