អតីតកីឡាកររបស់ Manchester United គឺកីឡាករសញ្ជាតិបារាំង Louis Saha បានបញ្ជាក់ប្រាក់សារព័ត៌មាន Stats Perform ថា Pogba បន្ទាប់ពីជារបួសមកវិញ នឹងលេងខ្លាំងជាមុនទៅទៀត។
លោកនិយាយថា៖ “Pogba ជាកីឡាករល្អម្នាក់លំដាប់ពិភពលោក។ គាត់មានបញ្ហាច្រើនរដូវកាលនេះដោយសារតែរបួស តែគាត់ត្រឡប់មកវិញដោយភាពជឿជាក់ណាស់ បើតាមអ្វីដែលគេប្រាប់ខ្ញុំ។”
“ខ្ញុំមិនចង់ឃើញPogba ថ្មីអីនោះទេ។ ខ្ញុំចង់ឃើញ Pogbaដែលមានការលើកទឹកចិត្តពីហ្វេន។ ខ្ញុំមិនគិតថាគាត់ទទួលបានការលើកទឹកចិត្តនោះទេកន្លងមកនេះ។ ពេលនេះគាត់មាន Bruno Fernandes នៅជិតគាត់ដែលមានភាពជាអ្នកដឹកនាំ” Saha បញ្ចប់បែបនេះ។