Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Sarri ៖ Dybalaនិង CR7 មិនមែនជាដៃគូសាកសមនឹងគ្នាទេ

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី Maurizio Sarri ដែលបានផ្ទេរពីក្លឹបតោខៀវ Chelseaកាលពីរដូវកាលមុននោះបានលើកឡើងអំពីភាពមិនសាកសមគ្នាក្នុងការចាប់ដៃគូនឹងគ្នារបស់ខ្សែប្រយុទ្ធកំពូលពីររូបរបស់លោក។

លោកលើកឡើងថា៖ “Dybala ជាកីឡាករដ៏អស្ចារ្យម្នាក់។ ប៉ុន្តែតាមបច្ចេកទេស វាពិតជាលំបាកណាស់ក្នុងការអោយគាត់លេងជាមួយ CR7។ ច្បាស់ណាស់ពួកគេទាំងពីរអាចធ្វើអោយមានភាពប្រសើរនៃក្រុម តែវាមិនមែនជារឿងងាយស្រួលទេដោយអោយពួកគេលេងជាមួយគ្នា។ ក្រុមយើងត្រូវការផ្លាស់ប្តូរលឿនៗទាំងពេលប្រយុទ្ធនិងពេលការពារ។”

ទោះជាយ៉ាងណា Sarri លើកឡើងថា វាជាការឈឺក្បាលមួយដែលគាត់រីករាយក្នុងការទទួលបាន។ គួររម្លឹកផងដែរថា Dybala បានមកក្លឹប Juventus ក្នុងឆ្នាំ២០១៥ ឯ Cristiano វិញបានមកក្លឹបក្នុងឆ្នាំ២០១៨ ក្រោយជោគជ័យខ្លាំងជាមួយ Real Madrid។

from: https://tnaot.com/km/m/detail/article/9368661