ឆ្ងល់យូរហើយ! នេះជាមូលហេតុនៃការលាបខ្លួន និងផាត់មុខ.សរបស់នាដការីរបាំព្រះរាជទ្រព្យ
ហេតុអ្វីបានជាត្រូវនាដការីរបាំលាបខ្លួន និងមុខស? ហេតុអ្វីកម្ពុជាបញ្ឈប់ការលាបមុខស ហើយបែរទៅជា ផាត់មុខតុបតែងមុខជាធម្មតាដូចបច្ចុប្បន្នវិញ។
សិល្បការិនីលាបខ្លួនឲ្យសទាំងអស់ចាត់ទុកខ្លួនមានលក្ខណៈអមនុស្ស និងអាថ៌កំបាំង ដើម្បីធ្វើឲ្យខ្លួនក្លាយជាភាវៈបរិសុទ្ធឥតខ្ចោះ មិនជាប់ជំពាក់ ដែលគេជ្រើសយក ជាអប្សរដ៏បរិសុទ្ធនៃរឿងព្រេងទេវកថា កូរសមុទ្រទឹកដោះ របស់ឥណ្ឌា។
នាងមានសម្បុរ.ស ព្រោះពណ៌សជាការបកស្រាយនៃអ្វីដែលមើលមិនឃើញ អ្វីដែលជាវត្ថុទិព្វ អ្វីដែលគ្មានប្រឡាក់ប្រឡូស អ្វីដែលគ្មានរូប និងអ្វីដែលជាភាពស្ងប់សុខ។នាដកាដែលលាប.សទាំងតួខ្លួននោះមិនមែនជាមនុស្សទៀតទេ គឺជាទេវៈទាសីនៃអាទិទេព។
ប្រជាជនខ្មែរជាច្រើនបានជ្រាបថាទម្រង់នៃការលាបមុខ.ស ខ្លួន.ស ត្រូវបានដំឡើងឡើងវិញដោយសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី ព្រះមាតាវប្បធម៌ជាតិខ្មែរតាំងពីឆ្នាំ២០១៦ និងទទួលបានការកោតសរសើរពេញសកលលោក។
មានមតិជាច្រើនចោទសួរថាហេតុអ្វីបានជាទម្រង់១០០ ឆ្នាំនេះពីមុនមកមិនឃើញ ឃើញតែរូបថត និង ហេតុអ្វីបានជាបញ្ឈប់ការតែងកាយដូច្នេះ មូលហេតុគឺ៖
១. សម្ដេចព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ មុនីវង្ស ព្រះកុសុមៈនារីរ័ត្ន សេរីវឌ្ឍនា ទ្រង់សព្វព្រះរាជហឬទ័យ កែប្រែការលាបមុខ.ស មកជាការលាបមុខបែបសង្គមនិយមបច្ចុប្បន្ន។
២. បើសិនជានាដកានៃរបាំព្រះរាជទ្រព្យ ចំណាយពេលក្នុងការតុបតែងខ្លួនមុខ វាយម្សៅ នឹងពុំទាន់ពេលទទួលគណៈប្រតិភូជាតិ និងអន្តរជាតិធំៗនោះទេ។
៣. ម្សៅដែលនាដកា យកមកប្រើប្រាស់ក្នុងការតុបតែខ្លួន និងមុខនោះ ខ្លះគឺធ្វើអំពីគជខ្យង ផ្កាស្ងួត ពេលខ្លះគឺលាយម្សៅកំបោរយកមកកិនចូលគ្នាបង្កើតជាម្សៅពណ៌ស ម្សៅទាំងអស់នោះមានតម្លៃថ្លៃក៏ដូចជាមានផលប៉ះពាល់ដល់សុខភាពស្បែក ធ្វើឱ្យនាដកាមានបញ្ហាស្បែកមុខ និងស្បែកខ្លួន អាចរលាកនិង ធ្វើអោយស្បែកស្ងួត។
គួរបញ្ជាក់ថា ស្នាដៃដំឡើងឡើងវិញនៃទម្រង់១០០ឆ្នាំ រជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ គឺជាស្នាព្រះហស្តរបស់សម្ដេចរាជបុត្រីព្រះរៀម នរោត្តមបុប្ផាទេវី ព្រះមាតា វប្បធម៌ជាតិខ្មែរចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់សព្វថ្ងៃ និងបានចេញសម្ដែងនៅក្រៅប្រទេសជាច្រើនផងដែរ៕ ប្រភព៖ វប្បធម៌ខ្មែរ