Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានក្លឹបមួយនៅលីគ២ អ៊ីតាលី មានបំណងចង់ទិញ Zlatan, Kaka និង Balotelli ក្នុងពេលតែមួយ

លីគទី២របស់អ៊ីតាលី ឬ Serie B អាចនឹងប្រមូលផ្ដុំដោយតារាឆ្នើមៗមកលេងនៅទីនេះ ក្រោយប្រធានក្លឹប Monza លោក Berlusconi មានបំណងចង់ទិញ Zlatan Ibrahimovic, Kaka និង Mario Balotelli ទៅលេងនៅក្លឹបរបស់លោក។

Berlusconi ធ្លាប់ជាប្រធានក្លឹបរបស់ AC Milan អស់ពេលដល់ទៅ៣០ឆ្នាំ ពោលគឺពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០១៧ មុនពេលលោកសម្រេចលក់ក្លឹបនោះ ហើយបានទិញក្លឹបនៅលីគទី៣ គឺ Monza នេះឯង។

ដោយសារតែវីរុស covid-19 ហើយបានបង្កចលាចលខ្លាំង Serie C បានសម្រេចឲ្យ Monza ក្លាយជាជើងឯក និងបានឡើងទៅកាន់លីគទី២ Serie B។

«ខ្ញុំមានសុទិដ្ឋិនិយមថា យើងក៏អាចឈ្នះជើងឯក Serie B ផងដែរ ហើយ Kaka អាចនឹងក្លាយជាកីឡាករម្នាក់របស់ពួកយើងផងដែរ» លោក Berlusconi និយាយប្រាប់កាសែត Marca។

បើយោងតាមកាសែតខាងលើបានបន្ដថា លោក Berlusconi ក៏មានបំណងចង់បាន Zlatan ដែលសព្វថៃ្ងកំពុងលេងនៅ AC Milan និង Balotelli ដែលត្រូវបានក្លឹប Brescia មិនបន្ដកុងត្រា មកចូលរួមជាមួយក្លឹប Monza របស់លោកនារដូវកាលក្រោយផងដែរ៕

ប្រភព៖ Sportbibble

from: https://tnaot.com/km/m/detail/article/9368660