ការបញ្ចប់ការសិក្សាជាពេលដែលពោរពេញដោយក្តីសង្ឃឹម និងភាពរំជើបរំជួលសម្រាប់និស្សិត ប៉ុន្តែការឈានជើងចូលក្នុងទីផ្សារការងារ បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ ១៩ មិនមែនជារឿងដែលគួរឲ្យរំពឹងទុកឡើយ។ ជាមួយគ្នានេះដែរ និស្សិតដែលបានបញ្ចប់ការសិក្សាត្រូវតែបង្ហាញនូវកត្តាពិសេសៗ ដើម្បីបង្ហាញភាពលេចធ្លោ និងជោគជ័យក្នុងអាជីពដែលបានជ្រើសរើស។
ខាងក្រោមគឺជាគន្លឹះមួយចំនួនដែលអាចជួយឲ្យអ្នកសម្រេចបានគោលដៅនេះ ៖
១. ទាក់ទងទៅសិស្សច្បង៖
ប្រសិនបើអ្នកទើបតែបញ្ចប់ការសិក្សា អ្នកប្រហែលជាស្គាល់សិស្សច្បងដែលបានបញ្ចប់ការសិក្សាមុនអ្នក និងកំពុងតែធ្វើការក្នុងវិស័យណាមួយដែលអ្នកចាប់អារម្មណ៍។ អ្នកអាចទាក់ទងទៅអ្នកទាំងនោះបានដើម្បីបង្ហាញថា អ្នកកំពុងតែរកការងារធ្វើ និងអ្នកចង់ដឹងបន្ថែមពីជម្រើសអាជីពរបស់ពួកគេ ព្រមទាំងបទពិសោធន៍របស់ពួកគេក្នុងអាជីពនោះជាដើម។
២. ទាក់ទងទៅស្ថាប័នការងារដោយផ្ទាល់៖
ក្នុងគ្រប់វិស័យទាំងអស់តែងតែមានស្ថាប័នការងារនាំមុខគេ។ ដើម្បីដឹងថា ស្ថាប័នមួយណាអាចផ្តល់ឱកាសឲ្យអ្នកច្រើន អ្នកត្រូវតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន និងរកស្ថាប័នការងារដែលអ្នកចាប់អារម្មណ៍ជាងគេ។
បន្ទាប់មកទៀត អ្នកអាចប្រើប្រព័ន្ធសង្គមរបស់អ្នកដូចជា LinkedIn និង Facebook ដើម្បីមើលថា អ្នកមានស្គាល់មនុស្សដែលកំពុងធ្វើការក្នុងស្ថាប័ននោះឬទេ0x017d7 ដើម្បីឲ្យពួកគេជួយណែនាំអ្នក។ លើសពីនេះទៅទៀត អ្នកក៏អាចរកលេខទំនាក់ទំនងនិងទាក់ទងទៅស្ថាប័នការងារដោយផ្ទាល់ផងដែរ។
៣. ចាប់ផ្តើមការសន្ទនាជាមួយមនុស្សក្នុងវិស័យរបស់អ្នកយ៉ាងតិចណាស់បានម្តងក្នុងមួយសប្តាហ៍៖
អ្នកគួរតែរក្សាទំនាក់ទំនងជាមួយមនុស្សដែលធ្វើការក្នុងវិស័យដែលអ្នកចាប់អារម្មណ៍ មិនថាជាមនុស្សដែលអ្នកស្គាល់ជិតដិតឬអត់ទេ។ លើសពីនេះទៅទៀត អ្នកគួរតែចំណាយពេលទុកសន្ទនាជាមួយពួកគេយ៉ាងតិចណាស់ក៏បានម្តងក្នុងមួយសប្តាហ៍ដែរ។
ការធ្វើដូច្នេះប្រៀបបានជាជួយឮំលឹកដល់អ្នកទាំងនោះ និងអនុញ្ញាតឲ្យពួកគេគិតដល់អ្នករាល់ពេលដែលមើលឃើញឱកាសអ្វីដែលពួកគេអាចចែករំលែកបាន។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព