Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសល្មោភកាមម្នាក់ចង់រួមភេទពេកចាប់ក្មេងស្រីអាយុ ៩ឆ្នាំរំលោភបាន៥ដងផ្ទួនៗ

កំពង់ស្ពឺ​៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីចាប់រំលោភក្មេងស្រីម្នាក់ទើបតែអាយុ៩ឆ្នាំបានសម្រេចរហូតបាន៥ដងផ្ទួនៗករណីនេះបានកើតឡើងកាលពី​ ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០២០នៅភូមិវាលធំវាលធំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

កាលសមត្ថកិច្ច​បានឱ្យដឹង​ថា​ ជនសង្ស័យ​ឈ្មោះ ហ៊​ន ស្រស់ អាយុ​២៦​ឆ្នាំ និង​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ជ​.​ស​.​ន​អាយុ​៩​ឆ្នាំ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

តាម​សម្តី​ក្មេងស្រី​រងគ្រោះ​បានឱ្យដឹងថា​នៅពេលស្ងាត់ ជនសង្ស័យ​បាន​ចាប់នាងស្រាតខោអាវ រួចរំលោភ​នាង រហូតបានសម្រេច​ផ្ទួនៗ​គ្នា​ចំនួន​៥​ដងហើយពេលនោះ ​ឪពុកម្តាយក្មេងស្រីរងគ្រោះ​ឃើញ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​ត្រែងត្រយឹង​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ជា ឃី​ន ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ត្រូវជា​ឪពុក​ក្មេងរងគ្រោះ​រស់នៅ​ភូមិ​វាល​ធំ​ឃុំ​ត្រែងត្រយឹង កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ និង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ដើម្បី សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ដោយ ផេង ភាព

from: https://tnaot.com/km/m/detail/article/9604003