កាលពីពេលថ្មីៗនេះ មានពលរដ្ឋរាប់សិបពាន់នាក់ បាននាំគ្នាធ្វើបាតុកម្ម ប្រមូលផ្តុំគ្នា នៅទីក្រុងធំៗ ក្នុងតំបន់អឺរ៉ុប ដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់ជនជាតិស្បែកខ្មៅ George Floyd នៅអាមរិក ។
មន្ត្រីជាន់ខ្ពស់ និងក្រុមឯកទេសតំបន់អឺរ៉ុប EU កាលពីថ្ងៃទី១១ ខែមិថុនា បានលើកឡើងថា អឺរ៉ុបអាចប្រឈមនឹងការឆ្លងរាលដាលកូវីដ១៩ នាពេលខាងមុខ ដោយសារតែការប្រមូលផ្តុំបាតុកម្ម។ ការធ្វើបាតុកម្ម បានធ្វើឲ្យច្បាប់គម្លាតសង្គម មិនមានប្រសិទ្ធភាពជាហេតុផលធ្វើឲ្យការឆ្លងរាលដាលកាន់តែខ្លាំងឡើង។
មានប្រសាសន៍ នៅក្នុងកិច្ចប្រជុំ លោក Jozef Kesecioglu ប្រធានសមាគមអ្នកតំណាងវិជ្ជមានអឺរ៉ុប (ESICM) បានបញ្ជាក់ថា បើតាមច្បាប់ គឺពលរដ្ឋត្រូវតែឈរគម្លាតពីគ្នា១,៥ម៉ែត្រ ប៉ុន្តែពលរដ្ឋបែរជាឈរក្បែរគ្នា កាន់ដៃគ្នា គឺជារឿងមិនល្អឡើយ។ លោកបន្តទៀតថា អឺរ៉ុប អាចនឹងមាន ករណីឆ្លងកូវីដ១៩កើនឡើងច្រើន ក្នុងរយៈពេល២សប្តាហ៍ខាងមុខ។
ភាគច្រើនប្រទេសជាសមាជិក អឺរ៉ុបបានឆ្លងផុតដំណាក់កាលកំពូល នៃការឆ្លងរាលដាលកូវីដ១៩ ហើយចាប់ផ្តើមដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ប៉ុន្តែក្រោយបាតុកម្មផ្ទុះឡើង អាចបង្កឲ្យមានករណីឆ្លងថ្មី កើនឡើងវិញ៕ ប្រែសម្រួលដោយ MEO