សង្កេតឃើញថាក្នុងថ្ងៃទី២ នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន២៧៧,០៧៨នាក់ កើនឡើង ១៨.៧៥% ធៀបនឹងថ្ងៃទី១ ម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពត មានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៧៧០នាក់។
១- ខេត្តសៀមរាប មានចំនួន ៤៤,៣៦៤នាក់។
២- ខេត្តកំពត មានចំនួន ៣៩,៩៨៣នាក់។
៣- ខេត្តបាត់ដំបង មានចំនួន ២៦,៩៨៧នាក់។
៤- ខេត្តកែប មានចំនួន ២៣,២២៩នាក់។
៥- ខេត្តព្រះសីហនុ មានចំនួន ២៣,១៤៩នាក់ ។
៦- ខេត្តរតនគិរី មានចំនួន ១៤,២៩៤នាក់។
៧- ខេត្តព្រះវិហារ មានចំនួន ១២,៤៣០នាក់។
៨- ខេត្តមណ្ឌលគិរី មានចំនួន ១០,២៥៤នាក់។
ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់ នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕ផ្តល់សិទ្ធដោត៖កោះសន្តិភាព