បើតាមសេចក្តីរាយការណ៍បឋម មានករណីក្មេងលង់ទឹកមួយបានកើតឡើង ខណៈពេលដើរតាមពីក្រោយឪពុកទៅមើលស្រែ ហើយក្មេងប្រុសនោះក៏ស្រាប់តែលង់ទឹកស្រែបណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។
ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិជំពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមការរៀបរាប់របស់ស្ត្រីឈ្មោះ ណន សុភ័ក្ត្រ អាយុ៣០ឆ្នាំ ត្រូវជាម្តាយក្មេងប្រុសរងគ្រោះ កូនរបស់ខ្លួនតែងដើរតាមឪពុកពីក្រោយប៉ុន្តែឪពុកមិនបានដឹងខ្លួនថា កូនដើរពីក្រោយនោះទេ លុះនៅពេលដែលបាត់កូនយូរពេក ក៏បាននាំគ្នាដើររកកូន ក៏ស្រាប់តែប្រទះឃើញកូនលង់ទឹកបាត់ទៅហើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះ ក្រោយពីពិនិត្យរួច ក៏ប្រគល់សពជូនក្រុមគ្រួសារដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី ។ សូមឪពុកម្តាយមេត្តាមើលថែរកូនៗដោយប្រុសប្រយ័ត្នជៀសវាងមានការស្តាតក្រោយបែបនេះ៕ដោយ៖ត្នោត