Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្លាប់ឃើញរថយន្ត Pickup Truck របស់ Jeep ទេ?

JEEP ជាម៉ាកសញ្ញារថយន្តដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិកដែលចាប់កំណើតតាំងពីឆ្នាំ1945 មកម៉្លេះហើយយើងទាំងអស់គ្នាប្រាកដជាធ្លាប់បានស្គាល់រួចមកហើយនូវម៉ាករថយន្តមួយនេះដែលពីមុនយើងច្រើនតែឃើញប្រើប្រាស់ដោយទាហាន ឬប៉ូលីសជាដើម សម្រាប់ការចេញចូលក្នុងព្រៃភ្នំឬផ្លូវដែលពិបាកខ្លាំង (Off-Road)

នៅក្នុងប្រទេសយើងមានច្រើនជាម៉ូឌែល Jeep Wrangler ដែលមានតួខ្លួនលក្ខណៈ SUV ជាមួយការរចនាឡើងមកមើលទៅរឹងមាំខ្លាំងណាស់ ហើយទម្រង់តួខ្លួននឹងគ្រឿងដែលបានបំពាក់លើរថយន្តមកគឺសម្រាប់ធ្វើការ Off-Road តែម្ដង

យ៉ាងណាមិញនាពេលថ្មីៗនេះយើងក៏បានឃើញមានម៉ូឌែលមួយថ្មីរបស់ Jeep បង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាយើងផងដែរហើយវាមកជាមួយនឹងតួខ្លួនប្រភេទ Pickup Truck វិញម្ដង វាមានឈ្មោះថា Jeep Gladiator

ជាការពិតណាស់ជាទូទៅ Jeep មានជម្រើសជាច្រើនសម្រាប់អតិថិជនទិញយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្ដែង ដូចជាប្រភេទ Sport, Sport S, Overland នឹង Rubicon ជាដើម តែសម្រាប់ឆ្នាំ2020 នេះ Jeep បានបន្ថែម Edition ថ្មីមួយទៀតនោះគឺ MOJAVE ដែលនៅលើគេហទំព័រផ្លូវការរបស់ Jeep បានប្រកាសថាវាជារថយន្ត Jeep ដំបូងដែលទទួលបានការវាយតម្លៃទៅលើសម្ថភាពបើកបរលើវាលខ្សាច់ “THE FIRST-EVER DESERT RATED JEEP® BRAND VEHICLE”

យើងធ្លាប់តែឃើញ Jeep Rubicon Edition ដែលផ្ដោតសំខាន់លើការបើកបរលើផ្លូវដែលមានថ្មច្រើន តែពេលនេះយើងមានជម្រើសមួយទៀតហើយនោះគឺ Jeep Mojave Edition ដែលផ្ដោតសំខាន់លើការបើកបរលើវាលខ្សាច់តែម្ដង

សូមទស្សនារូបភាពផ្សេងៗទៀតរបស់ Jeep Gladiator Mojave Edition នេះ

from: https://tnaot.com/km/m/detail/article/9366753