Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Newcastle ហាក់មានប្រៀបជាងគេក្នុងការទិញបានCoutinho

អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលដែលខ្ចីជើងពីក្រុមBarcelona ទៅក្លឹបអាល្លឺម៉ង់ Bayern Munich កំពុងស្ថិតក្នុងភាពស្រពិចស្រពិល។ មូលហេតុដោយសារតែក្លឹបដើម Barca ហាក់មិនចង់ទុកកីឡាកររូបនេះ ហើយ Bayern Munich ដែលខ្ចីជើងនេះហាក់មិនមានគម្រោងទិញផ្តាច់ផងដែរ។

បើយោងតាមប្រភព France Footballក្លឹបដែលមានប្រៀបជាងគេក្នុងការទិញCoutinhoនេះគឺក្លឹបដែលរៀបចំដូរម្ចាស់ថ្មីសេដ្ឋីរាប់ពាន់លានNewcastle United។ ក្លឹបនេះហាក់មានគម្រោងបោះលុយដុំៗដើម្បីពង្រឹងក្លឹបរបស់ខ្លួនដណ្តើមពាន Premier League នឹងគេនារដូវកាលក្រោយ។

គួររម្លឹកផងដែរថា Coutinho ត្រូវបានចាប់អារម្មណ៏ច្រើនគួរសមដែរ ក្នុងនោះមានក្លឹប Liverpool និង Chelsea។ ឯ Bayern បើទោះជាមិនចង់ទិញ តែក៏មានគម្រោងចង់ខ្ចីជើងមួយរដូវកាលទៀតផងដែរ។

from: https://tnaot.com/km/m/detail/article/9366696