Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខេត្ត ចុះផ្សព្វផ្សាយ​ដល់​អាជីវកម្ម​លើ​វិស័យ​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩

ក្នុងកំឡុងពេលថ្ងៃ​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត អមដំណើរ​ដោយ​លោក ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្តបាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ម្ចាស់​អាជីវកម្ម​លើ​វិស័យ​ទេសចរណ៍​ទាំងអស់​ក្នុង​ខេត្ត​ស្តី​ពី «​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​សេវាកម្ម​ស្នាក់​នៅ សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​» ​គោលបំណង រួម​គ្នា​អនុវត្តន៍​នូវ​វិធានការ​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត តាម​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល​ក្រសួងសុខាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍​។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ៖ កន្លង​មកនេះ ដើម្បី​ជួយ​ដល់​អាជីវកម្ម ក៏​ដូច​ជា បុគ្គលិក វិ​និយោជិត​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដែល​រង​គ្រោះ ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​បន្ដបន្ទាប់ ដូច​ជា​៖ ការ​បន្ធូរបន្ថយ​ផ្នែក​ពន្ធ​សម្រាប់​ម្ចាស់​អាជីវកម្ម និង​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បុគ្គលិក និយោជិត ព្រមទាំង​ប្រកាស​ចំណាយ​ថវិកា​ប្រមាណ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ខែ សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ ព្រោះតែ​កូ​វី​ដ​-១៩ ផង​ដែរ​។

លោក​អភិបាលខេត្ត ក៏​បាន​កោតសរសើរ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន ដែល​កន្លង​មក​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ ផ្សព្វផ្សាយ គោលការណ៍ ក៏​ដូច​ជា​វិធានការ​នានា ដល់​ម្ចាស់​អាជីវកម្ម​លើ​វិស័យ​ទេសចរណ៍​នេះ ដើម្បី​អនុវត្តន៍​នូវ​វិធាន​សុវត្ថិភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចូល​ទៅ​ក្នុង​សហគមន៍​របស់​យើង​។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត បានសំណូមពរ​ដល់​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេស​ចរណ៍​ក្នុង​ខេត្ត​ទាំងអស់ ចូលរួម​អនុវត្ត​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​នូវ​វិធាន​ទាំងឡាយ ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល ទៅ​លើ​បញ្ហា​អនាម័យ​ភ្ញៀវ ត្រូវ​ប្រើប្រាស់​ម៉ាស់ ឬ​ក្រ​ម៉ា​ឱ្យ​បានជា​ប្រចាំ​ត្រូវ​រៀបចំ​អោយ​មានការ​បាញ់​អាកុល ឬ​ជែ​ល​សំលាប់​មេរោគ​មុន និង​ចូល​ជា​ប្រចាំ​ត្រូវ​បញ្ជៀ​សការ​ជួបជុំ​ជា​ក្រុម​ធំ​ៗ និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងតិច ១.៥០​ម៉ែត្រ​ពី​គ្នា ។ ជា​ពិសេស​ត្រូវ​វាស់​កម្តៅ​គ្រប់​ភ្ញៀវ​ទេសចរ​ទាំងអស់ ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង និង​ត្រូវ​ពង្រឹង​សុវត្ថិភាព​មូលដ្ឋាន​អាជីវកម្ម​របស់​ខ្លួន​។

បើ​តាម​របាយការណ៍​របស់ លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេស​ចេ​ណ៍​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា​៖ បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន មានរ​ម្មណី​យ​ដ្ឋា​ន​ទេសចរណ៍​ចំនួន​៥​កន្លែង ភោជនីយដ្ឋាន​/​អាហារ​ដ្ឋា​ន​ចំនួន​៩៨​កន្លែង សណ្ឋាគារ​ចំនួន​១០​កន្លែង និង​ផ្ទះសំណាក់​ចំនួន​២៦​កន្លែង សរុប​មាន​ចំនួន​១០៦២​បន្ទប់ ម៉ាស្សា​ចំនួន​១៦​កន្លែង​, កីឡា​ទេសចរណ៍​ចំនួន​១៨​កន្លែង​, ឌី​ស្កូ​តែ​ក ចំនួន ១ និង​ខារ៉ាអូខេ ចំនួន​៧​កន្លែង​ផង​ដែរ ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9603323