Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រឹក​នេះ​! ​អ្នក​ឆ្លង​កូ​វី​ដ ​១៩​ ជា​សះស្បើយចំនួន ១៣ ​នាក់ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែសីហា​នេះ ក្រសួងសុខាភិបាល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ១៩ ជា​សះស្បើយ​ចំនួន​១៣​នាក់ មាន​៦​នាក់​ជា​ជនជាតិ​ខ្មែរ និង​៧​នាក់​ជា​ជនជាតិ​ចិន​ផង​ដែរ​ និងគ្មាន​ករណីអ្នក​ឆ្លង​ថ្មី។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១៣​នាក់ ដែល​សរុប​អ្នក​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​២៥១​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នេះ​នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន​២៧៣​នាក់ និង ២២ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនិងមណ្ឌលសុខភាព​។

ក្រសួង​បន្ត​ថា អ្នក​ដែល​ឆ្លង ហើយ​កំពុង​សម្រាក​ព្យាបាល​នោះ​មាន ៖ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន​១៤​នាក់ ក្នុង​នោះ​ស្ត្រី​១​នាក់ និង​បុរស​១៣​នាក់​។ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ចំនួន​៣​នាក់ ជា​បុរស​។ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្បូងឃ្មុំ ចំនួន​៣​នាក់ ជា​បុរស​។ នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ ចំនួន​ម្នាក់​ជា​ស្ត្រី​ជនជាតិ​កា​ហ្សា​ក់​ស្តង់​៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9603258