ផ្លូវការហើយ!! ប្រធានក្លឹប Barcelonaបញ្ជាក់ដោយផ្ទាល់ថា Koeman នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប!!
បន្ទាប់ពីបានបញ្ចប់តំណែងគ្រូបង្វឹកឈុតធំ លោក Quique Setien រួចមក ព័ត៌មានជាច្រើនបានចុះផ្សាយពីភាពដែលអាចទៅរួចផ្សេងៗ ពីតំណែងគ្រូបង្វឹកថ្មីសម្រាប់ក្លឹបយក្ស FC Barcelona មួយនេះ។ តែពេលនេះ ព័ត៌មានកាន់តែផ្លូវការហើយ ក្រោយប្រធានក្លឹប លោក Josep Maria Bartomeu បានបញ្ជាក់យ៉ាងច្បាស់។
លោក Josep Bartomeu បានបញ្ជាក់ថា អតីតខ្សែការពាររបស់ក្លឹប លោក Ronald Koeman នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹបដែលមានមូលដ្ឋាននៅក្រុងកាតាឡាន់មួយនេះ។ លោកបញ្ជាក់ទៀតថា មូលហេតុដែលក្លឹបជ្រើសយកគាត់ដោយសារតែគាត់មានបទពិសោធន៍ច្រើន និងធ្លាប់ជាកីឡាកររបស់ក្លឹប ដូចនេះ Koeman នឹងយល់ច្បាស់ពីគោលបំណងរបស់ក្លឹប។
គួរបញ្ជាក់ផងដែរថា Koeman ធ្លាប់ជាអតីតខ្សែការពាររបស់ Barcelona និងធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកនៅក្រុម Barcelonaរាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ ផងដែរ។
ប្រភព៖ Goal