ផ្ទះមួយកន្លែងនៅកណ្តាលក្រុងសៀមរាប បានចាក់សោរចោលហើយត្រូវភ្លើងឆេះះអស់ស្ទើរទាំងស្រុង និងខូចខាតទ្រពសម្បតិអស់មួយចំនួនធំ ប៉ុន្តែមិនមានការឆ្លងរាលដាលដល់អ្នកជិតខាងឡើយ ក៏មានការអន្តរាគមន៍ភ្លាមៗដោយរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត របស់កងរាជអាវុធហត្ថក្រុង និងរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរាជួយទាន់ កុំអីវីវរ រត់ចោលស្រុកហើយមើលទៅ។
តាមប្រភពបានអោយដឹងថាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះថា ករណីភ្លើងឆេះផ្ទះពលរដ្ឋ អស់ស្ទើរទាំងស្រុងនោះម្ចាស់ផ្ទះឈ្មោះ ឃុន ម៉ៅ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ។ មានការខូចខាត ផ្ទះឈើមួយខ្នងជញ្ជាំងក្តាប្រក់ស័ង្កសី ប្រវែង៥ម៉ែត្រ គុណនឹង៧ម៉ែត្រ (ខូចខាតទាំងស្រុង) លុយខ្មែរ ២០ម៉ឺនរៀល លុយដុល្លារ ២២០០ ដុល្លារ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន ៕ ដោយ៖ត្នោត