Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដេកលើកាប៉ាលលើផ្ទៃសមុទ្រប្រទេសវៀតណាម

ដូចដែលបានសន្យាជាមួយមិត្តទាំងអស់គ្នាអញ្ចឹង គឺលើកមុនខ្ញុំបាននិយាយពីការធ្វើដំណើរវត្តប៉ាយឌឺង (Bai Dinh Pagoda) ជាមួយ Tour Guide ដែលពួកយើងជិះទូកវៀតណាមប្រហែល១ទៅ២ម៉ោងគយគន់ទេសភាព និងជិះកាត់ចូលរោងភ្នំ។ ចុះលើកនេះវិញទៅណាដែរ?

សម្រាប់ថ្ងៃទី៣ ដែលពួកខ្ញុំបានធ្វើដំណើរនោះគឺ Ha Long Bay គឺជាសមុទ្រមួយដែលមានភ្នំជាច្រើននិងមានទេសភាពពិតជាស្អាត ដែលអ្នកទាំងអស់គ្នាបានអាននិងទស្សនារូបភាពរួចនិងចង់ទៅលេង។ រូបនៅខាងក្រោម

សម្រាប់ការធ្វើដំណើរគឺពេលព្រឹកយើងពិសារអាហារជាលក្ខណៈប៊ូហ្វេនៅផ្ទសំណាក់មួយ សម្រាប់អាហារនៅទីនោះគឺមានរសជាតិឆ្ញាញ់ពិសារ ក្រោយមកមានឡានប្រភេទ Van និង Tour Guide ម្នាក់ដឹកទៅចំណតកាប៉ាល់រងចាំ ប្រើរយៈពេលក្បែរមួយម៉ោងទៅពីរម៉ោងដែរ។ នុះដល់ក្នុងកាប៉ាល់ Tour Guide បានរៀបបន្ទប់សម្រាប់សំរាក បន្ទាប់មកក៏មានអាហារមួយពេលសម្រាប់ស្វាគមន៏មកកាន់ Ha Long Bay សម្រាប់អ្នកបំរើសេវាក្នុងកាប៉ាល់គឺមានភាពរាក់ទាក់ និងមានស្នាមញញឹមនិងកំប្លែងជានិច្ចនិងអាចនិយាយភាសាអង់គ្លេសបន្តិចៗ។ រូបខាងក្រោម

បន្ទាប់ពីបរិភោគអាហាររួចពួកយើងក៏ឡើងទៅលើភ្នំមួយឈ្មោះ (កោះម៉ែនាគ)Mother Dragon Island សម្រាប់កោះកូននាគមានគេហាមឃាត់មិនអោយទៅលេងឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់។ បន្ទាប់ឡើងដល់លើភ្នំយើងបានចូលរោងភ្នំនោះ ដែលក្នុងនោះមានថ្មមួយយ៉ាងចម្លែក គឺឆ្លុកពិលទៅឃើញមានភ្លើងភ្លឺពណ៌ផ្លេងៗដូចឥន្ធនូ

បន្ទាប់មកពួកយើងក៏ឡើងកាប៉ាល់ទៅកន្លែងមួយទៀតដែលទីនោះមិនសូវជាមានរលកធំឡើយដល់ពេលល្ងាចរសៀលគឺមានការជិះទូកកាយ៉ាកជុំវិញភ្នំនិងរោងភ្នំ ពេលល្ងាចពិតជាស្អាតនិងស្រស់ស្រាយមែនទែន ស្របជាមួយនិងទេសភាពព្រះអាទិត្យរៀបលិច បើមកជាមួយសង្សារប្រាកដជាផ្អែមល្ហែមខ្លាំងហើយ ចៃដន្យអីអ្នកកំពុងសរសេរនេះទៅជាមួយបងប្រុស ហ្ហាហ្ហា!​ 

បន្ទាប់មកពួកយើងក៏ឡើងកាប៉ាល់ ផ្លាស់សំលៀកបំពាក់និងសំរាកបន្តិច ក្រោយ៣០នាទីគឺមានអាហារពេលយប់មួយពេល ដែលមានរសជាតិឆ្ញាញ់ពិសារ​និងបែបអឺរ៉ុបទៀតផង ជាមួយនិងជនជាតិបរទេស។ ក្រោយមកក៏មានការស្ទូចត្រីដែលដងសន្ទូចមានតែផ្លែ ប៉ុន្តែពុំមាននយនោះឡើយ។ បរទេសស្ទូចចង់១ម៉ោងគ្មានបានអីមួយ សម្រាប់ខ្ញុំស្ទូចបានមួយដែរតែតូចពេកក៏ប្រលែងវិញទៅ ហ្ហាហ្ហា គឺពិតជាសប្បាយនិងស្រស់ស្រាយខ្លាំងនិងមានខ្យល់បកមកតិចៗត្រជាក់ៗ អារម្មណ៏ដែល Stress គន្លងមកគឺបាត់អស់នៅទីនេះហើយ។

មើលទៅអត្ថបទដូចជាវែងដែល សរុបមកអ្នកទាំងអស់គ្នាបើសិនមានឱកាសបានមកលេងនៅប្រទេសវៀតណាម ហាណូយនេះអ្នកទាំងអស់គ្នានិងបានទទួលបានបទពិសោធន៍ថ្មីលក្ខណៈបរទេស និងគយគន់ទេសភាពដោយមិនណាយចិត្ត ចង់ទៅលេងម្តងហើយៗម្តងទៀតខ្ញុំសុំធានា សម្រាប់ថ្ងៃទីបីនេះអ្នកទាំងអស់គ្នាប្រាកដជាមានចំណីចក្ខុថ្មីៗ និងមួយវិញទៀតនៅមានថ្ងៃបន្ទាប់ទៀតណា និងចេញឆាប់ៗនេះ តែកុំភ្លេចតាមដានទស្សនា Video នៅក្នុងគណនី TNAOT របស់ខ្ញុំណា។

All rights reserved: Jinghab Vlogger

from: https://tnaot.com/km/m/detail/article/9603202