
នៅថ្ងៃទី១១ ខែមិថុនានេះ វេលាម៉ោង ៩:៣៥ នាទី វីដេអូបទចម្រៀងរបស់ក្រុមតារាចម្រៀង BLACKPINK គឺបទ “As If It’s Your Last” ទទួលបានការចូលទស្សនាចំនួន ៨០០លានដង នៅលើបណ្តាញសង្គម YouTube ហើយនេះគឺជា MV ទី៤ របស់ក្រុមពួកគេ បន្ទាប់ពីបទ “DDU-DU DDU-DU”, បទ “BOOMBAYAH” និងបទ “Kill This Love” ។
បទ “As If It’s Your Last” នេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ដោយបានចំណាយពេល ២ឆ្នាំ ១១ខែ និង ២០ថ្ងៃ ដើម្បីឈានដល់ចំណុចនេះ ។
ក្រុម BLACKPINK នៅតែជាក្រុមចម្រៀងនារីកូរ៉េតែមួយគត់ ដែលមានវីដេអូបទចម្រៀង មានអ្នកចូលទស្សនា ៨០០លានដង។ សិល្បករកូរ៉េដែលមានវីដេអូបទច្រៀងមានអ្នកចូលទស្សនារហូតទៅដល់ ៨០០លានដង មានដូចជា PSY បទ “Gangnam Style” និងបទ “Gentleman”, និងក្រុម BTS បទ “DNA” និងបទ “Boy with Luv” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi