
នៅថ្ងៃទី១១ ខែមិថុនានេះ ត្រូវបានគេរាយការណ៍ឱ្យដឹងថា តារាសម្តែង កញ្ញា Han So Hee ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នឹងត្រូវសម្តែងក្នុងរឿងភាគថ្មីមួយ ដែលមានចំណងជើងថា “Undercover” ។
ឆ្លើយតបទៅនឹងរបាយការណ៍នេះផលិតកម្ម 9ato Entertainment របស់នាងបានប្រាប់ឱ្យដឹងថា “នោះគឺជាការពិតដែលថា Han So Hee នឹងត្រូវធ្វើការសម្តែងក្នុងរឿង “Undercover” នេះ ប៉ុន្តែមិនទាន់ដឹងពីកាលបរិច្ចេទនៅឡើយទេ ។
រឿង “Undercover” គឺជារឿងភាគមួយដែលនឹងធ្វើការចាក់ផ្សាយតាមប្រព័ន្ធ Netflix ហើយរឿងថ្មីនេះផងដែរនឹងត្រូវដឹកនាំដោយលោក Kim Jin Min ដែលធ្លាប់ដឹកនាំរឿង “Extracurricular” ពីមុន និងទទួលបានជោគជ័យយ៉ាងខ្លាំង ។
គួរបញ្ជាក់ដែរថា Han So Hee ធ្លាប់បានសម្តែងក្នុងរឿងភាគជាច្រើនរួមមាន រឿង “Into the World Again”, រឿង “Money Flower”, រឿង “100 Days My Prince” និងថ្មីៗនេះ គឺរឿង “The World of the Married” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi