
ក្រោយពីបានចាប់ដៃគូសម្តែងជាមួយគ្នានៅក្នុងសាច់រឿងជាច្រើនរួចមក គេសង្កេតឃើញថា តារាប្រុសស្រីមួយចំនួនបានចាប់ផ្តើមទំនាក់ទំនងស្នេហានឹងគ្នា។ លើសពីនេះទៀត ស្នេហារបស់ពួកគេសុទ្ធតែមានរយៈពេលយូរឆ្នាំ។ ទាំងនេះអាចនិយាយបានថា ចំណងស្នេហ៍ពួកគេកើតឡើងពីការចេះយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ ខាងក្រោមនេះអ្នកទាំងអស់គ្នានិងបានឃើញពីគូស្នេហ៍តារារូបណាខ្លះ ដែលអាចរក្សាទំនាក់ទំនងបានយូរអង្វែង។
១. Nadech Kugimiya និង Yaya Urassaya
Nadech និង Yaya បានធ្វើការជាមួយគ្នាជាលើកដំបូងនៅក្នុងរឿងមួយមានចំណងជើងថា “Duang Jai Akkanee” អំឡុងឆ្នាំ ២០១០។ បន្ទាប់ពីបានសម្តែងនៅក្នុងខ្សែភាពយន្តមួយនេះ មកពួកគេបានសម្តែងជាតួអង្គប្តីប្រពន្ធ នៅក្នុងរឿងភាគផ្សេងៗជាមួយគ្នាជាច្រើនទៀតផងដែរ។
២. Mark Prin និង Kimmy Kimberley Anne Woltemas
Mark Prin និង Kimmy Kimberley ធ្លាប់បានសម្តែងជាគូស្នេហ៍លើកដំបូងនៅក្នុងរឿង“Noom Nuer Tong” កាលពីឆ្នាំ ២០១១។ ឥឡូវពួកគេបានរក្សាទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៧ ឆ្នាំហើយ។
៣. Weir Sukollawat និង Bella Ranee Campen
Weir និង Bella បានធ្វើការជាមួយគ្នានៅក្នុងខ្សែភាពយន្តមួយមានចំណងជើងថា “Fatherland” ក្នុងឆ្នាំ ២០១២។ បច្ចុប្បន្នពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៧ ឆ្នាំហើយ។
៤. Dj Push Puttichai និង Jooy Warattaya
នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ Dj Push Puttichai បានបង្ហោះរូបថតរបស់ខ្លួនជាមួយភរិយា គឺអ្នកនាង Jooy Warattaya នៅលើ Instagram។ ក្នុងនោះដែរលោកបានជូនពរឲ្យអ្នកនាងរីករាយក្នុងថ្ងៃកំណើត ហើយក៏បានថ្លែងអំណរគុណ ចំពោះរឿងភាគដែលមានចំណងជើងថា “Fun Fueng” ដែលធ្វើឲ្យពួកគេបានជួបគ្នាតាមពេលវេលាកំណត់។
៥. Dan Worrawech និង Pattie Ungsumalynn
Dan និង Pattie បានជួបគ្នា និងចាប់ផ្តើមទំនាក់ទំនងស្នេហាបន្ទាប់ ពីបានសម្តែងនៅក្នុងរឿង “Sai Lub The Series” ក្នុងឆ្នាំ ២០០៩ ។ មកទល់ដល់ពេលនេះអ្នកទាំងពីរមានមើលចិត្តថ្លើមគ្នាអស់រយៈពេល ១១ឆ្នាំមកហើយ។
៦. Thanwa Suriyajak និង Green Ausadaporn
Thanwa Suriyajak និង Green Ausadaporn មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ៥ឆ្នាំមកហើយ។ អ្នកទាំងពីរបានជួបគ្នាដំបូងបន្ទាប់ពី បានសម្តែងនៅក្នុងរឿងភាគមួយមានចំណងជើងថា “Koo Prab Chabab Huajai” ក្នុងឆ្នាំ ២០១៥។
៧. Ter Chantavit និង Mai Davika
Ter Chantavit និង Mai Davika បានសម្តែងជាតួគូស្នេហ៍ជាមួយគ្នានៅក្នុងរឿងភាគមានចំណងជើងថា “Chai Mai Jing Ying Tae” ក្នុងឆ្នាំ ២០១៧។ បច្ចុប្បន្ននេះអ្នកទាំងពីរនៅតែបន្តទំនាក់ទំនងស្នេហាជាមួយគ្នាយ៉ាងផ្អែមល្ហែម។
៨. New Wongsakorn និង Now Tisanart
New Wongsakorn និង Now Tisanart ធ្លាប់បានសម្តែងជាតួគូស្នេហ៍រួមគ្នានៅក្នុងរឿង “Sarp Dok Soi” កាលពីក្នុងឆ្នាំ ២០១៦។ ទោះជាយ៉ាងណាស្នេហារបស់អ្នកទាំងពីរ នៅតែមានភាពរលូនជាមួយគ្នា។
៩. Napat Injaiuea និងMarie Broenner
Napat Injaiuea និងMarie Broenner ក៏មិនខុសគ្នាប៉ុន្មានជាមួយតារាខាងលើដែរ អ្នកទាំងពីរបានស្គាល់គ្នាបន្ទាប់ពី បានសម្តែងនៅក្នុងរឿងភាគ “Luk Krung” ក្នុងឆ្នាំ ២០១៩។
១០. Brook Danuporn និង Kob Suvanant
រីឯតារាជើងចាស់ទាំងពីររូបនេះវិញ ក៏បានជួបគ្នាដំបូងតាមរយៈការសម្តែងជាគូស្នេហ៍នៅក្នុងរឿង “Luk Tarn Loy Kaew” កាលពីឆ្នាំ ១៩៩៨ ផងដែរ។
១១. Kwang Kamolchanok និង Nott Nuti
ចំណែកគូស្នេហ៍តារាជើងចាស់មួយនេះវិញ ក៏បានជួបគ្នាតាមរយៈការសម្តែងជាគូស្នេហ៍ ជាមួយគ្នានៅក្នុងរឿងភាគទូរទស្សន៍មួយមានចំណងជើងថា “Ya Ti Ka” ក្នុងអំឡុងឆ្នាំ ១៩៩៦។
ទោះជាយ៉ាងសូមចូលរួមអបអរសាទរ សម្រាប់ទំនាក់ទំនងស្នហារបស់ពួកគេផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ thai update