Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទូរទស្សន៍ប៉ុស្តិលេខ៣ ត្រៀមបង្ហាញរឿងភាគថ្មីចំនួន៣ក្នុងពេលឆាប់ៗ

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ទូរទស្សន៍ថៃប៉ុស្តិលេខ៣ បានសម្រុកផលិតខ្សែភាពយន្តថ្មីៗជាច្រើន ដើម្បីបំពេញតម្រូវការដល់អ្នកទស្សនារបស់ខ្លួន។ មិនតែប៉ុណ្ណោះទូរទស្សន៍មួយនេះក៏បាន បញ្ចេញនូវតួថ្មីៗជាច្រើន សម្រាប់ជាចំណីភ្នែក ដល់អ្នកដែលនិយមតាមដាន និងគាំទ្រកន្លងមក។ កាលពីពេលថ្មីៗនេះនៅលើគេហទំព័ររបស់ទូរទស្សន៍ថៃប៉ុស្តិលេខ៣ បានបង្ហាញខ្សែភាពយន្តចំនួន៣រឿង ដែលទើបតែបញ្ចប់ការថតរបស់ខ្លួន។ ចំពោះរឿងភាគទាំង៣នេះ ទៀតសោតនឹងត្រៀមចាក់បញ្ចាំងនៅក្នុងពេលឆាប់ខាងមុខនេះហើយ។ តោះចង់ដឹងថាមានរឿងអ្វីខ្លះនោះ សូមអានអត្ថបទខាងក្រោមទាំងអស់គ្នា។

១. Roy Leh Marnya

យោងតាមប្រភពសារព័ត៌មានថៃបានឲ្យដឹងថា រឿងភាគទូរទស្សន៍ថ្មីដែលមានចំណងជើងថា “Roy Leh Marnya” ដែលចូលរួមសម្តែងដោយលោក Pope Thanawat ជាមួយនិង កញ្ញា Bella Ranee ដែលជាតួសំខាន់នៅក្នុងរឿងបានបញ្ចប់ការថតកាលពី ខែកុម្ភៈ ឆ្នាំ ២០២០។ លើសពីនេះទៀត ខ្សែភាពយន្តមួយនេះគ្រោងនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗ ទាំងក្នុងប្រទេសថៃ និងប្រទេសចិនផងដែរ។

២. Trab Fah Mee Tawan

សម្រាប់រឿងភាគមួយនេះ គឺជាលើកដំបូងហើយដែលលោក Mark Prin បានសម្តែងរួមគ្នាជាមួយ កញ្ញា Kao Supassara។ ចំពោះរឿង “Trab Fah Mee Tawan” បានបញ្ចប់ការថត ហើយគ្រោងនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិលេខ ៣។

៣. Payakorn Sorn Ruk

ខ្សែភាពយន្តរឿង “Payakorn Sorn Ruk” ដែលសម្តែងដោយ James Jirayu និង កញ្ញា Ice Preechaya នឹងត្រៀមចាក់បញ្ចាំងនៅរៀងរាល់ ថ្ងៃច័ន្ទ និងថ្ងៃអង្គារ បន្ទាប់ពី រឿង “My Hu*and in Law” ត្រូវបានបញ្ចប់។

ទោះជាយ៉ាងណាយើងនៅមិនទាន់ដឹងថា រឿងភាគទាំង ៣ នេះទទួលបានការគាំទ្រកម្រិតណា សូមរង់ចាំតាមដានទាំងអស់គ្នា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai update

from: https://tnaot.com/km/m/detail/article/9365789