Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមិនមានអ្នកឆ្លងថ្មីនៃមេរោគកូវីដ-១៩ និងមិនមានអ្នកស្លាប់ថ្មីទេ​

នៅព្រឹកថ្ងៃព្រហស្បតិ៍រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ​ហើយក៏មិនមាន​អ្នកស្លាប់ថ្មីនោះដែរ។

រូបតំណាង

វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថាន​ភាពកូវីដ-១៩ បានមានប្រសាសន៍ថាទោះបីជាមានដំណឹងល្អក៏ដោយ ប្រជាជនគួរតែបន្តពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ និង​រក្សាគម្លាតពីគ្នា។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះអ្នកជំងឺថ្មីទាំងអស់​សុទ្ធតែជាអ្នកមកពីបរទេស។ ​ពួកគេភាគច្រើនជានិស្សិត ​អ្នកម៉ាស្សា  បុគ្គលិកនៅតាមក្រុមហ៊ុន និងកម្មកររោងចក្រ។

រូបតំណាង

​បច្ចុប្បន្នប្រទេសថៃមានអ្នកឆ្លងជំងឺសរុប​ចំនួន ៣១២៥នាក់ ​ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៩៨៧នាក់ ​និងមានអ្នកជំងឺ ៨០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ រីឯចំនួនអ្នកស្លាប់​នៅរក្សាចំនួន ៥៨នាក់ដដែល។ អ្នកជំងឺភាគច្រើនមានអាយុជាមធ្យម​ ៣៩ឆ្នាំ។ ក្រុមអ្នកជំងឺ​ដែលឆ្លងច្រើនជាងគេគឺស្ថិតនៅចន្លោះអាយុ ២០ ដល់ ២៩ ឆ្នាំ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9365690