ឡានដឹកសារធាតុគីមីមួយគ្រឿងត្រូវអគ្គិភ័យឆាបឆេះនៅស្រុក Banglamung កាលពីព្រឹកថ្ងៃអង្គារ។
លោកអនុសេនីយ៍ទោ Nattajak Lorchotianan នៃប៉ូលិស Banglamung ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅវេលាម៉ោង ៥ និង ៣០នាទីព្រឹក នៅលើផ្លូវ Sukhumvit ក្បែរភ្លើងស្តុប Wat Sawang Fah ។ ក្រុមពន្លត់អគ្គិភ័យ និងក្រុមការងារកាសែត The Pattaya News បានទៅដល់កន្លែងកើតហេតុដើម្បីសង្គ្រោះនិងពិនិត្យឡានដែលកំពុងឆេះនៅលើផ្លូវ។ អ្នកបើករថយន្តឈ្មោះ Kritsada Sawangarun អាយុ ៥១ ឆ្នាំ បានប្រាប់កាសែត The Pattaya News ថាកង់ ១ របស់រថយន្តបានផ្ទុះពេលគាត់កំពុងបើកបរ។ នៅពេលដែលអគ្គិភ័យចាប់ផ្តើមឆាបឆេះ តៃកុងឡានព្យាយាមយកក្បាលរថយន្តចេញពីតួរបស់រថយន្តបានទាន់ពេលវេលា។ គួរបញ្ជាក់ផងដែរថា តៃកុងឡានក៏បានព្យាយាមប្រើឧបករណ៍ពន្លត់អគ្គិភ័យដើម្បីពន្លត់ភ្លើងមុនពេលហៅអ្នកពន្លត់អគ្គិភ័យមកផងដែរ។
បុគ្គលិកពន្លត់អគ្គិភ័យបានបញ្ជាក់ថា សារធាតុគីមីដែលផ្ទុកនៅក្នុងឡានមិនប៉ះពាល់ដល់បរិស្ថានទេ ប៉ុន្តែឈ្មោះរបស់វាត្រូវគេបិទសុំមិនបញ្ចេញឈ្មោះឡើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news