Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតកីឡាកររបស់ក្លិប Juventus ម្នាក់កំពុងសន្លប់បាត់ស្មារតី ដោយសារបញ្ហាមួយ

អតីតកីឡាកររបស់ក្លិបសេះបង្កង់ Juventus និង Livorno FC ដែលមានឈ្មោះថា Giuseppe Rizza កំពុងសន្លប់បាត់ស្មារតី បន្ទាប់ពីមានជំងឺសរសៃប្រសាទ។

យោងតាមរបាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា គាត់បានសន្លប់បាត់ស្មារតីតាំងពីថ្ងៃទី៥ ខែមិថុនា ហើយឥឡូវកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ។

បច្ចុប្បន្ន គាត់កំពុងលេងនៅក្លិប Rinascita Netina នៅក្នុងប្រទេសអ៊ីតាលី។ គួរឱ្យដឹងដែរថា ក្នុងអំឡុងពេលលេងនៅក្លិប Juventus គាត់ធ្លាប់បានឈ្នះពានរង្វាន់ Primavera Supercoppa ជាមួយក្លិបក្នុងឆ្នាំ២០០៦៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9365508