
ផលិតកម្មរបស់កំពូលតារាតារាសម្តែងកូរ៉េ លោក Song Joong Ki បានបដិសេធពាក្យចចាមអារ៉ាម ដែលថាគាត់បានណាត់ជួបជាមួយមេធាវីកាលពីពេលថ្មីៗនេះ ។
នៅថ្ងៃទី១១ ខែមិថុនានេះ ផលិតកម្មរបស់គាត់ ដែលមានឈ្មោះ History D&C បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា “ពាក្យចចាមអារ៉ាមណាត់ជួបគ្នារបស់ Song Joong Ki គឺមិនពិតនោះទេ។
យោងតាមពាក្យចចាមអារ៉ាមនោះ Song Joong Ki ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងជាមួយមេធាវី ដែលព័ត៌មាននេះបានផ្សព្វផ្សាយតាមរយៈសេវាកម្មផ្ញើសារមួយ។ ពាក្យចចាមអារ៉ាមនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សជាច្រើននៅពេលដែលគាត់ និងតារាសម្តែង Song Hye Kyo ដាក់ពាក្យសុំលែងលះកាលពីឆ្នាំមុន។
នៅក្នុងព័ត៌មានផ្សេងទៀតបាននិយាយថា ខ្សែភាពយន្តថ្មីដែលនឹងមកដល់នាពេលខាងមុខរបស់ Song Joong Ki ដែលមានចំណងជើងថា “Space Sweepers” គ្រោងនឹងចាក់បញ្ចាំងនៅតាមរោងកុននារដូវក្តៅនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop