Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រកឃើញ១ករណីថ្មី ក្រោយ Premier League ធើ្វតេស្ដជាលើកទី៧

Premier League បានរកឃើញករណី១ថ្មី នៃវីរុស covid-19 ក្រោយការធើ្វតេស្ដជាលើកទី៧ ពីការតេស្ដសរុប ១,២១៣។

ការធើ្វតេស្ដបុគ្គលិកក្លឹប និងកីឡាករចំនួន២ដង ក្នុង១សប្ដាហ៍ ពីថៃ្ងទី៨ និងទី៩ ខែមិថុនា ដោយគិតចំនួនសរុបនៃការធើ្វតេស្ដមានចំនួន៧ដង ខណៈជាលទ្ធផលគឺរកឃើញករណីវិជ្ជមានថ្មីចំនួន១។

គិតជារួមមកត្រឹមពេលនេះ មានចំនួន១៤ករណី ពីការតេស្ដសរុប ៧,៤៨៧។

សូមបញ្ជាក់ថា Premier League បានធើ្វការផ្អាកសកម្មភាពបាល់ទាត់តាំងពីថៃ្ងទី១៧ ខែមិនា មកម្ល៉េះ ខណៈថៃ្ងទី១៧ ខែមិថុនា ការប្រកួតនឹងត្រលប់មកវិញ ដោយជំនួបរវាង Man City Vs Arsenal និង Aston Villa Vs Sheffield United ជាគូបើកឆាក៕

ប្រភព៖ BBC

from: https://tnaot.com/km/m/detail/article/9365410