
យោងតាមកាសែតនៅអាល្លឺម៉ង Kicker បានឱ្យដឹងថា ក្លិប Borussia Dortmund នឹងបន្តកុងត្រាថ្មីជាមួយកីឡាករអ្នកចាំទី Roman Bürki រហូតដល់ឆ្នាំ២០២៣។
អ្នកចាំទីសញ្ជាតិស្វីសវ័យ២៩ឆ្នាំរូបនេះ នឹងត្រូវផុតកុងត្រានៅចុងខែមិថុនាខាងមុខ ប៉ុន្តែរូបគេនៅតែទទួលបានការទុកចិត្តពីសំណាក់លោក Favre អ្នកចាត់ការទូទៅក្លិប Dortmund ហើយលោកចង់ឱ្យក្លិបផ្តល់កិច្ចសន្យាបន្ថែមដល់រូបគេបន្តទៀត។
ថ្មីៗនេះ Bürki ក៏ត្រូវបានក្លិបតោខៀវ Chelsea ចាប់អារម្មណ៍ចង់ចុះហត្ថលេខានៅក្នុងរដូវក្តៅនេះផងដែរ ប៉ុន្តែរូបគេនៅតែចង់បន្តកិច្ចសន្យាលេងឱ្យក្លិប Dortmund ២ទៅ៣ឆ្នាំខាងមុខទៀត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ getfootballnewsgermany