វិធីធ្វើនំពុម្ពដូងខ្ចីមានរសជាតិឆ្ងុយឆ្ងាញ់😋
#គ្រឿងផ្សំ
.ម្សៅអង្ករ 350ក្រាម
.ម្សៅមី3ក្រាម
.ស៊ុត 2 គ្រាប់
.ខ្ទិះដូង 1 ចានចង្កិះ
.ស្ករស កន្លះចានចង្កិះ
.សាច់ដូងខ្ចី 1ចានចង្កិះ
.អំបិល កន្លះស្លាបព្រារការហ្វេរ
.ប្រេងឆា
.ល្ងរ
#វិធីធ្វើ
1 មុនដំបូងយកម្សៅអង្ករមកលាយជាមួយអំបិល និងម្សៅមី រួចច្របល់ចូលគ្នាឲសព្វទុកមួយឡែកសិន ។
2 យកចានធំមួយគោះស៊ុតដាក់ចូលវាយវាឲបែកសិន បន្ទាប់មកដាក់ ស្ករស រួចកូរចូលគ្នា
3 យកខ្ទិះដូងដាក់ចូលកូរចូលគ្នាឲសព្វ ទើបយកម្សៅអង្ករដែលលាយទុកចាក់ចូល ជាមួយនិងសាច់ដូងនិងល្ងរ
4 កូរចូលគ្នាឲរលាយបានសព្វល្អ រួចហើយទុកវាប្រហែលជា10នាទីសិន
5 10នាទីក្រោយមក យកពុម្ពមកដាក់លើភ្លើងអោយក្ដៅរួចលាបប្រេងឆាទាំងសងខាងទុកឲក្ដៅសិន ទើបយកម្សៅចាក់ ចូលក្នុងពុម្ពទុកឲឆ្អិនទាំងសងខាងជាការស្រេច ។
ប្រភព: Renny