Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់បានរំលោភ​ក្មេងស្រីដែល​មានអាយុទើបតែ ៥ឆ្នាំនៅស្រុក Khan Dong

បុរសមានអាយុ ៤៣ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈលើ​​ក្មេងស្រីអាយុ ៥ឆ្នាំ​នៅស្រុក Khan Dong។

ប៉ូលិសនៅក្នុងតំបន់បានឃុំខ្លួនបុរសនោះបន្ទាប់ពីមានពាក្យបណ្តឹងមកពីស្រី្តម្នាក់មានអាយុ ២៦ឆ្នាំត្រូវជាម្តាយរបស់ក្មេងស្រី​។ ជនសង្ស័យ​បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះមែន។ គាត់បាននិយាយថា គាត់បានហៅនាង​ឱ្យទៅលេងនៅផ្ទះរបស់គាត់នៅម៉ោងប្រហែល ១១ព្រឹកកាលពីថ្ងៃចន្ទ។ គាត់បានយកនាងទៅបន្ទប់គេងរបស់គាត់ ហើយដោះសម្លៀកបំពាក់ក្មេងស្រី និងចាប់រំលោភនាង។ ​ក្មេងស្រីបានស្រែកយំដោយសារភាពឈឺចាប់ទម្រាំតែជនល្មើសឈប់នៅ ១០នាទីក្រោយមក។ ​ជនល្មើសបាននិយាយថា លោកបានចាប់រំលោភក្មេងស្រីនេះដោយសារតែប្រពន្ធរបស់លោក​បានចាកចេញពីលោកទៅរយៈពេល ១០ឆ្នាំ​ហើយ។ លោកឯកោហើយផឹកស្រាស្ទើររាល់ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ជនល្មើសត្រូវជាពូរបស់ឪពុកជនរងគ្រោះ។ 

រូបតំណាង

​តាមប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថា ក្មេងស្រីនោះមានហូរឈាម ហើយនាងបានរត់បណ្តើរយំបណ្តើរទៅកាន់ផ្ទះជីដូនរបស់នាង រួមទាំងប្រាប់លោកយាយនាងតាមដំណើររឿង។ ក្រោយមក​ជីដូនក៏បាននាំចៅស្រីទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យដែលបញ្ជាក់ថាក្មេងស្រីរងគ្រោះត្រូវបានរំលោភបំពានផ្លូវភេទ។ ម្តាយក្មេងស្រីបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនល្មើស។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok post

from: https://tnaot.com/km/m/detail/article/9365043