Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រភពមួយអះអាងថា Napoli នឹងចុះកុងត្រារយៈពេល២ឆ្នាំបន្ថែមទៀតជាមួយ Callejon

យោងតាមសេចក្តីរាយការណ៍មួយនៅអ៊ីតាលី បានឱ្យដឹងថា ក្លិប Napoli កំពុងត្រៀមបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Jose Callejon រយៈពេល២ឆ្នាំបន្ថែមទៀត។

កុងត្រារបស់ Callejon នឹងផុតកំណត់នៅចុងខែមិថុនាខាងមុខ ហើយនឹងត្រូវចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួនផ្ទេរ ប៉ុន្តែបើយោងតាមសារព័ត៌មាន Corriere dello Sport បានអះអាងថា ក្លិប Napoli នៅមិនទាន់ចង់ឱ្យខ្សែប្រយុទ្ធចាស់វស្សារបស់ខ្លួនចាកចេញទៅណាទេ ហើយនឹងចុះកុងត្រាបន្ថែមឱ្យរូបគេបន្តស្នាក់នៅទឹកដី San Paolo យ៉ាងហោចណាស់ពីររដូវកាលទៀតដែរ។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ​ បានផ្លាស់មកលេងជាមួយក្លិប Napoli ជាង៧រដូវកាលមកហើយ បន្ទាប់ពីចាកចេញពីក្លិប Real Madrid កាលពីឆ្នាំ២០១៣។ បច្ចុប្បន្ន Callejon ក៏មានការផ្សាភ្ជាប់ទៅនឹងការផ្លាស់ទៅលេងនៅអេស្ប៉ាញវិញផងដែរ ដោយអាចនឹងទៅចូលរួមជាមួយក្លិប Espanyol ប្រសិនបើគ្មានការបន្តកុងត្រាថ្មីកើតឡើង៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9364974