Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លេងមិត្ដភាពនៅទឹកដី Emirate តែ Arsenal បែជាចាញ់ក្លឹបមកពីលីគទី២ ទៅវិញ

ក្រុមកាំភ្លើងធំ Arsenal បានបរាជ័យយ៉ាងភ្ញាក់ផ្អើលទៅលើក្រុម Brentford ដែលមកពីលីគទី២ ដោយលទ្ធផល ៣-២ ក្នុងការប្រកួតមិត្ដភាពនៅលើទឹកដី Emirate របស់ខ្លួន។

មុនពេលចាប់ផ្ដើមការប្រកួត ក្រុមកីឡាករទាំងអស់របស់ Arsenal បានបង្ហាញពីការរំលឹកនៃការស្លាប់របស់បុរសជនជាតិស្បែកខ្មៅអាមេរិក George Floyd ដោយពួកគេបានពាក់អាខ្មៅព្រមទាំងមានអក្សរបង្ហាញពីការមិនរើសអើងពូជសាសន៍ មុនពេលចាប់ផ្ដើមការប្រកួត។

ការបានបញ្ចប់ទៅដោយក្រុមដឹកនាំដោយលោក Mikel Arteta បែជាបរាជ័យទៅលើ Brentford ៣-២ ដែលធើ្វឲ្យលោកកាន់តែព្រួយបារម្ភខ្លាំង ត្បិតនៅសល់ត្រឹម៩ថៃ្ងទៀតប៉ុណ្ណោះ Arsenal នឹងត្រូវប៉ះ Manchester City ដែលជាគូបើកឆាក Premier League៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9364905