Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំសត់ណាស់! ម៉ែរួយ រៀបរាប់រឿងរ៉ាវអតីតកាលទាំងទឹកភ្នែកជោគថ្ពាល់ ទម្រាំតែជោគជ័យដល់សព្វថ្ងៃនេះ

មុនទទួលបានជោគជ័យលើអាជីវកម្មអនឡាញដូចសព្វថ្ងៃនេះ ម៉ែរួយ ដែលគ្រប់គ្នាស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុន Rouy Infinity Co,.ltd នោះធ្លាប់ជួបរឿងរ៉ាវ និងឧបសគ្គជាច្រើនដែលហែលឆ្លងក្នុងជីវិត។

ម៉ែរួយ បានឲ្យដឹងថា កាលពីជាង១០ឆ្នាំមុនក្រោយពីឪពុកចែកឋានទៅខ្លួន និងអ្នកម្ដាយបានទៅធ្វើការងារនៅប្រទេសថៃដើម្បីយកកម្រៃមកជួយផ្គត់ផ្គង់គ្រួសារ និងឲ្យប្អូនរៀនសូត្រ។ធ្វើការនៅប្រទេសថៃ៣ឆ្នាំឃើញថាជីវិតគ្រួសាររបស់ ម៉ែរួយ ចាប់ផ្ដើមប្រសើរឡើងគួរឲ្យកត់សម្គាល់រហូតសន្សំប្រាក់បានទុកមករកស៊ីនៅស្រុកខ្មែរក្នុងពេលដ៏ខ្លីខាងមុខទៀតផង។

ប៉ុន្តែក្ដីសង្ឃឹមត្រូវបានរលាយដូចអំបិលត្រូវទឹកក្រោយភ្លើងឆាបឆេះផ្ទះខ្ទេចខ្ទីគ្មានសល់ បើសរុបជាទឹកប្រាក់ទ្រព្យសម្បត្តិដែលខូចខាតដោយសារភ្លើងឆេះផ្ទះអស់ជាង១ម៉ឺនដុល្លារអាមេរិក។ ដោយអំឡុងពេលនោះ ម៉ែរួយ កំពុងតែធ្វើការនៅប្រទេសថៃ គ្រាន់តែទទួលបានដំណឹងថាភ្លើងឆេះផ្ទះអស់ខ្ទេចខ្ទីគ្មានសល់បានធ្វើឲ្យអគ្គនាយិកា Rouy Infinity Co,.ltd អស់កម្លាំងទាន់ដៃជើងធ្វើអ្វីមិនកើត ព្រោះទ្រព្យសម្បត្តិខំរកច្រើនឆ្នាំបែរជាត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក។

ជាមួយអារម្មណ៍ក្ដុកក្ដួល ម៉ែរួយ រៀបរាប់ទាំងទឹកភ្នែកយំឱបអ្នកម្ដាយជាទីស្រឡាញ់ថា៖” ក្រោយភ្លើងឆេះផ្ទះហើយខ្ញុំមិនបានត្រឡប់មកស្រុកខ្មែរតាមការគ្រោងទុកនោះទេ ពេលហ្នឹងមានតែនៅប្រទេសថៃ ធ្វើការរកលុយជាមួយបងប្អូនបន្ថែមទៀត ដើម្បីយកមកធ្វើផ្ទះ។ ដោយកាលនោះម៉ាក់ទៅនៅផ្ទះបងប្អូន ព្រោះផ្ទះយើងឆេះអស់អត់មានកន្លែងនៅទេ។ ខ្ញុំបានខ្ចីលុយថៅកែផ្ញើរមកឲ្យម៉ែដើម្បីធ្វើផ្ទះ”។

ម៉ែរួយ បន្ថែមទៀតថា ដូច្នេះវាមិនងាយស្រួលនោះទេទម្រាំតែជីវិតខ្លួនបានជោគជ័យដូចសព្វថ្ងៃនេះគឺជួបរឿងរ៉ាវកម្សត់ជូរចត់ជាច្រើនដែលនឹកស្មានមិនដល់ ព្រោះជីវិតគ្រួសារក្រោយភ្លើងឆេះផ្ទះរួចគឺធ្លាក់ដល់សូន្យហៅលែងឮតែម្ដង។

ជាចុងក្រោយ ម៉ែរួយ សូមផ្ដាំផ្ញើរដល់ពូកម៉ែបងប្អូន ប្រសិនបើមានរឿងអ្វីមួយដូចខ្លួនកុំបាក់ទឹកចិត្តត្រូវតែបន្តពុះពាររាល់ឧបសគ្គហើយគិតថាខ្លួនយើងអាចធ្វើវាបានហើយដាក់គោលដៅឲ្យបានច្បាស់លាស់នោះជីវិតយើងនឹងជោគជ័យហើយ៕

from: https://tnaot.com/km/m/detail/article/9364901