Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តសៀមរាប​ឆ្នាំ​នេះ​ពិតជា​មាន​មនុស្ស​ច្រើន​កុះករ តែ​សូមកុំ​ភ្លេច​ចោល​សំរាម​ឲ្យ​បាន​ល្អ

ខេត្តសៀមរាប ៖ ថ្ងៃ​ទី​មួយ​នៅ​សៀមរាប នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ គឺជា​ថ្ងៃ​បើក​កម្មវិធី «​សម្រាក​សៀមរាប​» ដែល​ធ្វើ​ឲ្យ​ខេត្តសៀមរាប​មាន​ភាព​អធិកអធម​ដោយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្ដា​រាជធានី​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រុកចូល​មក​លេង​កម្សាន្ត​នៅ​ខេត្ត​សៀម​រា​ក្នុង​កម្មវិធី​«​សម្រាក​សៀមរាប​» ដែល​រដ្ឋបាល​ខេត្ត បាន​សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​កាកបាទក្រហមកម្ពុជា ។

រដ្ឋបាល​ខេត្ត និង​បងប្អូន​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ពិតជា​មាន​ភាព​សប្បាយ​រីករាយ និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​បងប្អូន​ភ្ញៀវ​ទេសចរ​ជាតិ ដែល​បាន​អញ្ជើញ​មក​ចូលរួម​កម្មវិធី​សម្រាក​សៀមរាប​ពិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ម្ហូបអាហារ ល្បែង​ប្រជាប្រិយ​កម្មវិធី​កម្សាន្ត និង​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ ។

ជា​ពិសេស​ប្រតិបត្តិ​ករ​ទេសចរណ៍​ទទួល​បាន​ប្រាក់​ចំណូល ដើម្បី​ដោះស្រាយ​ការ​លំបាក​បាន​មួយ​រយៈ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​បង្ហាញ​ឲ្យ​ឃើញ​ទាំង​អាជ្ញាធរ​បាន​សហការ​ក្នុង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាប ។

ទន្ទឹម​នឹង​នេះ​រដ្ឋបាល​ខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ជា​ភ្ញៀវ​ទេសចរ​នឹង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​កុំ​ភ្លេច​ត្រូវ​ចង​ចាំ​នូវ ០៣​ចំណុច ដូច​ខាងក្រោម ដេ​ី​ម្បី​ការពារ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ៖ ១.​កុំ​ភ្លេច​ត្រៀម​ម៉ាស់ ឬ​ក្រ​ម៉ា ។ ២.​កុំ​ភ្លេច​ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅ​តាម​ទី​សាធារណ​ផង​ដែរ​) ។ ៣.​កុំ​ភ្លេច រក្សា​គម្លាត​សុវត្ថិភាព​សង្គម (​ចូលរួម​ការពារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩) ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9601361