Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លិប West Ham ចង់បានខ្សែបម្រើ Pulgar របស់ក្លិប Fiorentina នៅរដូវក្តៅនេះ

យោងតាមសារព័ត៌មានអ៊ីតាលី Corriere dello Sport បានឲ្យដឹងថា ក្លិប West Ham United កំពុងចាប់អារម្មណ៍ចង់បានខ្សែបម្រើ Erick Pulgar របស់ក្លិប Fiorentina នៅរដូវក្តៅនេះ។

ប្រភពខាងលើបានបញ្ជាក់ថា West Ham បានត្រៀមរួចជាស្រេចហើយ ក្នុងការផ្តល់ប្រាក់ចំនួន១២លានផោន សម្រាប់ចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិឈីលីរូបនេះ ប៉ុន្តែក្លិប Fiorentina ហាក់មិនចង់លក់នោះទេ។ Fiorentina ចង់ទុកកីឡាកររូបនេះ ឱ្យជួយក្រុមបន្តទៀតនៅរដូវកាលក្រោយ ខណៈពេលដែលកុងត្រារូបគេនៅមានសុពលភាពរហូតដល់ឆ្នាំ២០២៣។

សម្រាប់រដូវកាលនេះ Pulgar រកគ្រាប់បាល់បញ្ចូលទីបាន៤គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី(Assists) ៣លើកផងដែរ ក្នុងការបង្ហាញខ្លួនចំនួន២៥ប្រកួត សម្រាប់ក្លិប Fiorentina៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9364787