Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងជើង៖ ​អាមេរិកមិនត្រូវជ្រៀតជ្រែក ក្នុងទំនាក់ទំនងឧបទ្វីបកូរ៉េ

នៅថ្ងៃទី​១១ ខែមិថុនា​ សារព័ត៌មានរ៉យទ័រ​ បានផ្សាយថា​ កូរ៉េខាងជើង បានព្រមានដល់អាមេរិក ថា​ មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុង​ ពាក់ព័ន្ធនឹងទំនាក់ទំនងកូរ៉េខាងជើង​។

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង​ បានបញ្ជាក់ថា​ ល្អបំផុត អាមេរិក​គួរតែរក្សាការស្ងៀមស្ងាត់​ ​ប្រសិនបើចង់ឲ្យដំណើរការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក ដំណើរការដោយរលូតនោះឡើយ។ ការលើកឡើងខាងលើរបស់កូរ៉េខាងជើង បានកើតឡើង ​ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក ​បង្ហាញការខកចិត្ត​យ៉ាងខ្លាំង ដែលកូរ៉េខាងជើង កាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង​ជាមួយកូរ៉េខាងត្បូង ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានដកស្រង់សម្ដី Kwon Jong Gun មន្ត្រីការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា «​អាមេរិកឈប់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ​ ដោយផ្តោតទៅលើ​អ្វីដែលបានកើតឡើង នៅអាមេរិកវិញ​។ បច្ចុប្បន្នអាមេរិក ស្ថិតនៅក្នុងតំណាក់កាលអាក្រក់បំផុត​»។

មន្ត្រីកូរ៉េខាងជើង បានលើកឡើងថា អាមេរិក «គួរតែបិទមាត់» ហើយផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហាដែលកំពុងតែកើតឡើង នៅក្នុងប្រទេស​របស់ខ្លួន​។ លើសពីនេះទៅទៀត អាមេរិកគួរតែ​ត្រៀមលក្ខណៈបោះឆ្នោត នាពេលខាងមុខឲ្យបានល្អ។ មកទល់ពេលនេះ​អាមេរិក មិនទាន់មានប្រតិកម្ម ចំពោះអ្វីដែលកូរ៉េខាងជើងបានលើកឡើងនោះឡើយ​៕

from: https://tnaot.com/km/m/detail/article/9364782