Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសអាចប្រឈមការស្លាប់ និងឆ្លងកូវីដ១៩ ច្រើនជាងស្រ្ដី

អ្នកវិទ្យាសាស្រ្ដផ្នែកវេជ្ជសាស្រ្ដ បានសិក្សារកឃើញថា ភាពបន្ស៊ាំ នៃកោសិការបស់ស្រ្ដី​ មានភាពខ្លាំងជាងបុរស ទើបធ្វើឲ្យស្ដ្រី មានអត្រាឆ្លង និងស្លាប់ដោយកូវីដ១៩ តិចជាងបុរស។

ទីភ្នាក់ងារសារព័ត៌មាន Tass  បានផ្សាយ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ចាប់តាំងពីដំបូង នៃការផ្ទុះឡើងវីរុសកូវីដ១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាល នៃប្រទេសចិន មកម៉្លេះ មន្រ្ដីជំនាញវេជ្ជសាស្រ្ដ​បានកត់សម្គាល់ឃើញថា ជំងឺនេះ​បានឆ្លង និងសម្លាប់មនុស្សប្រុសច្រើនជាងស្រ្ដី។

ប្រភពព័ត៌មានដដែល បានបន្ដថា អ្នកវិទ្យាសាស្រ្ដ នៃសាកលវិទ្យាល័យ Yale បានសិក្សាទៅលើប្រតិកម្ម នៃប្រព័ន្ធបន្ស៊ាំកោសិការបស់បុរស និងស្រ្ដី។ ការសិក្សារកឃើញថា កោសិកា T (T Cell) ប្រតិកម្មទៅនឹងការចម្លងខ្លាំងច្រើនជាងភេទទន់ខ្សោយ។ ករណីនេះអាចនិយាយបានថា គ្រោះថ្នាក់ នៃការស្លាប់ និងឆ្លងកូវីដ១៩ទៅលើបុរស មានអត្រាច្រើនជាងស្រ្ដី។

លោក Akiko Iwasaki បានដឹកនាំក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Yale ​បានបង្ហាញលើហេតុផលដែលអាចឆ្លងនៅពីក្រោយភាពផ្សេងៗគ្នា នៅក្នុងប្រតិកម្មរបស់រាងកាយបុរស និងស្រ្ដី ចំពោះកូវីដ១៩។ ការសិក្សាផ្ដោតទៅលើការវិវឌ្ឍ នៃជំងឺទៅលើអ្នកជំងឺរាប់រយនាក់ នៅក្នុងមន្ទីរពេទ្យ នៃសាកលវិទ្យាល័យ Yale ចន្លោះពីខែមីនា ដល់ឧសភា ឆ្នាំ២០២០។ បើតាមការសិក្សារកឃើញថា ជំងឺនេះបានឆ្លង និងសម្លាប់បុរសច្រើនជាងស្រ្ដី៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9364737