Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បងប្អូន​មាន​ធ្លាប់​ទៅ​លេង ឬ​ទៅ​ដល់​ភ្នំ​សុពណ៌​កាឡី ហើយ​ឬ​នៅ ?

ខេត្តក្រចេះ ៖ ភ្នំ​សុពណ៌​កាឡី ជា​ភ្នំ​ធម្មជាតិ​មួយ​ដែល​មាន​តម្លៃ​ប្រវត្តិសាស្ត្រ និង​មាន​តម្លៃ​ផ្នែក​សោភ័ណ​ភាព ធម្មជាតិ ។ ថ្មភ្នំ​សុពណ៌​កាឡី​គឺ ជា​ប្រភេទ​ថ្មភក់ (​ទាមទារ​ការ​បញ្ជាក់​ពី​អ្នកជំនាញ​ខ្មែរ​ផ្នែក​ភូគព្ភសាស្ត្រ​) ។ ក្រៅពី​ថ្មភ្នំ មាន​វត្តមាន​សត្វ និង​រុក្ខជាតិ​នានា​រស់នៅ និង​ដុះ​លូតលាស់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៧ ខែសីហា​នេះ ។

តម្លៃ​វប្បធម៌​នៃ​ភ្នំ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ផ្នែក​ជំនឿ និង​សាសនា ។ នៅ​លើ​ភ្នំ មាន​រូបសំណាក​លោកតា «​ជំពូ​ធរ​» (​តំណាង​អ្នកគ្រប់គ្រង​ទិស​ទាំង​៤) ដែល​មាន​បារមី​ពូកែ​ស័​ក្ត​សិទ្ធិ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​តែង​មក​គោរព និង​បន់ស្រន់​សុំ​សុភមង្គល​គ្រប់​ប្រការ ។ នៅ​មិន​ឆ្ងាយ​ពី​រូបសំណាក​លោកតា​ជំពូ​ធរ មាន​ដើម​ជ្រៃលៀប ឬ​ដើម​ទិព្វ​ធីតា​ច័ន្ទ​ដែល​នៅ​ជិត​នោះ មាន​រូងភ្នំ ១ ឈ្មោះ​ថា រូង​តា​សាន់ (​បារមី​) ដែល​មានរឿង​ដំណាល​ថា កាលពីព្រេងនាយ ប្រជាពលរដ្ឋ​តែង​ធ្លាប់​ខ្ចី​បាន​ចាន​បញ្ចរុង្គ​ពី​បារមី​នៃ​រូង​នោះ ក្រោយ​ពេល​ពួក​គេ​បាន​បន់ស្រន់ ។

មាន​គេ​និយាយ​ថា នៅ​មុន​ឆ្នាំ​១៩៨២ ធ្លាប់​មាន​មនុស្ស​ដើរ​ចូល​តាម​រូង​នោះ​ទៅ​ដល់​ក្រោម​បាតទន្លេ​(​មេគង្គ​) ដែល​ស្ថិត​នៅ​ក្បែរ​ភ្នំ ។ នៅ​លើ​ភ្នំ មាន​ឋាន​ព្រះពុទ្ធ ទ្រង់​បិណ្ឌបាត​ប្រោស​សត្វលោក ។

ភ្នំ​សុពណ៌​កាឡី​មើលទៅ​រាង​ដូច​សត្វ​ក្រពើ​ដេក​ក្រាប​លើ ព្រះធរណី ។ តាម​រឿងដំណាល សត្វ​ក្រពើ​សុពណ៌​កាឡី រស់នៅ​ក្នុង​ត្រពាំង​១​ឈ្មោះ​ថា ត្រពាំង​ឈូក​(​ខ្លះ​ហៅ ត្រពាំង​សុពណ៌​កាឡី​) ស្ថិត​នៅ​ជើងភ្នំ ។ សត្វ​ក្រពើ​នេះ បានឮ​ថា មាន​សត្វ​ក្រពើ ល្បី​១​ក្បាល​ឈ្មោះ​ក្រពើ​អធន នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹកដី​របស់​វា ។ ក្រពើ​សុពណ៌​កាឡី ក៏​បាន​ស្ទាក់ផ្លូវ ដើម្បី​ប្រកួត​គ្នា ។ មុន​ពេល ប្រកួត​ក្រពើ​អធន​បាន​លេប​លោកគ្រូ​របស់​វា​ចូល​ក្នុង​ពោះ រួច​បាន​ប្រកួត​ឈ្នះ ហើយ​ក្រពើ​សុពណ៌​កាឡី​បាន​ស្លាប់ និង​ក្លាយទៅជា​ភ្នំ​សុពណ៌​កាឡី ។

ចំណែក​ត្រពាំង​ឈូក​មាន​ជម្រៅ​ប្រមាណ ៣​ម៉ែត្រ បណ្តោយ ៣០០​ម៉ែត្រ និង​ទទឹង​១០០​ម៉ែត្រ បច្ចុប្បន្ន​រីង​រាក់ ។ បើ​ថែរក្សា និង​ស្តារ​ឱ្យ​បាន​ល្អ​អាច​ក្លាយទៅជា​កន្លែង​អុំទូក​ប្រណាំង​ជា​រៀង​រាល់​ឆ្នាំ ។

ភ្នំ​សុពណ៌​កាឡី ស្ថិត​នៅ​ខេត្តក្រចេះ ។ ធ្វើ​ដំណើរ​ពី​ក្រុង​ក្រចេះ​ប្រមាណ​៩០​នាទី តាម​រថយន្ត និង​ឆ្លង​កាណូត ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9601144