Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man Utd ចង់បាន Tolisso របស់ក្លិប Bayern មកជំនួសកីឡាករក្នុងក្រុមម្នាក់

ក្លិប Manchester United និង Inter-Milan ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់បានកីឡាកររបស់ក្លិប Bayern Munich គឺខ្សែបម្រើ Corentin Tolisso នៅរដូវក្តៅនេះ។

ក្លិប​ Man Utd ចង់បានខ្សែបម្រើមិត្តរួមសញ្ជាតិកីឡាករ Paul Pogba មកជំនួសរូបគេនៅតំបន់កណ្តាល ដែលអាចនឹងចាកចេញនៅរដូវក្តៅនេះ បន្ទាប់ពីក្លិប Real Madrid ចាប់អារម្មណ៍ចង់បានជាច្រើនឆ្នាំមកហើយ។

បើយោងតាមសារព័ត៌មានបារាំង RMC Sport បានឱ្យដឹងថា ក្លិប Bayern មិនមានគម្រោងរក្សាទុកខ្សែបម្រើសញ្ជាតិបារាំងរូបនេះនៅទឹកដី Allianz Arena ទៀតទេ ដោយក្លិបចង់បញ្ចេញរូបគេនៅក្នុងអំឡុងពេលទីផ្សាររដូវក្តៅបើកទ្វារនាពេលខាងមុខ។ Bayern ចង់បានប្រាក់យ៉ាងហោចណាស់ ៣៥លានផោនដែរ ពីការលក់កីឡាករបស់ខ្លួនទៅឱ្យក្លិបណាដែលចង់បាន។

យ៉ាងណាមិញក្លិប Inter ហាក់មិនហ៊ានចំណាយប្រាក់ខ្ទង់ខាងលើទេ សម្រាប់ទិញខ្សែបម្រើ Tolisso ដោយពួកគេមិនចង់ចំណាយប្រាក់ច្រើនទៅលើកីឡាករដែលកំពុងមានបញ្ហារបួស។ Tolisso បានរងរបួសកជើងកាលពីខែមេសាកន្លងទៅ ដោយបច្ចុប្បន្នរូបគេមិនទាន់ជាសះស្បើយនៅឡើយទេ។ ក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួ​នបានតែ១៣ប្រកួតប៉ុណ្ណោះ មុនពេលមានបញ្ហារបួស ដោយរកគ្រាប់បាល់បញ្ចូលទីបាន១គ្រាប់ផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9364694