Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រយៈពេល ៥ថ្ងៃ មានករណីពុលស្រាថ្នាំលើពលរដ្ឋខេត្តបន្ទាយមានជ័យ ២៧នាក់ ក្នុងនោះស្លាប់ ៦នាក់

បន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី​ ៧​ ដល់​ ១១​ មិថុនា​ ២០២០​ នៅខេត្តបន្ទាយមានជ័យមានករណីពុលស្រាសរុបចំនួន​ ២៧នាក់ ក្នុងនោះបានស្លាប់ ៦នាក់។ នេះបើតាមការជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

ករណីពុលស្រានេះ បានកើតឡើងក្នុងស្រុកម៉ាឡៃ​ ចំនួ​ន ៤កន្លែង និងក្រុងប៉ោយប៉ែត​ចំនួន ៣កន្លែង​ ដែលបណ្តាលមកពីស្រាថ្នាំមិនមានប្រភពច្បាស់លាស់​។​

ចំពោះអ្នកពុលស្រាចំនួន ២៧នាក់ មានស្រី ១នាក់ ក្នុងនោះបានស្លាប់ ៦នាក់ ចំណែក ២១នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

តាមប្រភពដដែលបានបញ្ជាក់ទៀតថា ស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមពុលអាហារជាច្រើន ដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការឈឺ និងស្លាប់ ទោះជាយ៉ាងណាក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីរៀបចំស្ពតផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអោយយល់ដឹងពីហានិភ័យដែលបណ្តាលមកពីការទទួលទានស្រា។

ករណីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាជីវករ ឈប់ការលក់ប្រភេទស្រាថ្នាំឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្តាលទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្ត រហូតដល់មានការជូនដំណឹងផ្លូវការពីរដ្ឋបាលខេត្ត។

យ៉ាងណាចំពោះការពុលស្រានេះ បច្ចប្បុន្នមន្ទីរជំនាញខេត្តបន្ទាយមានជ័យ បាននិងកំពុងយកវត្ថុតាង ទៅធ្វើតេស្តរកសារធាតុផ្សំ ដែលបង្កឱ្យមានជាតិពុលនេះ ក្នុងពេលខ្លីខាងមុខនេះផងដែរ។

តាមទិន្នន័យ ដែលនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានបង្ហាញគឺ៖

  • ក្នុងឆ្នាំ២០១៥៖ ចំនួនករណីពុលស្រាមាន ២៨៤ ករណី ក្នងនោះស្លាប់ ៣៣ នាក់ កើតឡើងនៅក្នុងខេត្តចំនួន ៣ គឺខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគីរី។
  • ក្នុងឆ្នាំ២០១៦៖ ចំនួនករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ កើតឡើងនៅក្នុងខេត្តកំពងលឆ្នាំង។
  • ក្នុងឆ្នាំ២០១៧៖ ចំនួនករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់ ២នាក់ នៅខេត្តមណ្ឌលគីរី។
  • ក្នុងឆ្នាំ២០១៨៖ ចំនួនករណីពុលស្រាមានចំនួន​ ២០៣ករណី ក្នុងនោះស្លាប់៩នាក់ នៅខេត្តក្រចេះ និងកំពត៕

from: https://tnaot.com/km/m/detail/article/9364452