Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្អូនថ្លៃឃោឃៅវាយ​សម្លាប់​បងថ្លៃ​ រួចព្យាយាមរត់គេច

មុននេះកម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រុង​សៀមរាប​បាន​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​វាយ​សម្លាប់​បងថ្លៃ​របស់​ខ្លួន​បាន កាលពី​ជាង​១​ឆ្នាំ​មុន ក្រោយរ​ត់ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ខេត្តពោធិ៍សាត់ រួច​នាំ​យក​មក​ដាក់គុក​នៅ​ខេត្តសៀមរាប​វិញ ។

ដែលហេតុការណ៍​ចាប់ខ្លួន​ប្អូនថ្លៃ​សម្លាប់​បងថ្លៃ​នោះ​ធ្វើ​ឡើង នា​ថ្ងៃ​ទី​១៦ ខែសីហា នៅ​ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ និង​បាននាំ​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប​វិញ ដើម្បី​យក​ទៅ​ធ្វើ​ត្រាប់ ។

មូលហេតុដោយសារ មាន​ទំនាស់​ពេល​ផឹកស៊ី បណ្តាល​ឱ្យ​ក្លាយជា​គំនុំ ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​សៀមរាប​នាំ​ខ្លួន​មក​ក្រុង​សៀមរាប​វិញ នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០​នេះ ហើយ​នាំ​ទៅ​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ហូត​វត្ថុ​តាង​បាន​មួយ​ចំនួន រួច​បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២០ និង​ត្រូវ​បាន​តុលាការ​សំរេច​ឱ្យ​ឃុំខ្លួន តាម​ដីកា​លេខ​១០៦៦/២០២០ ។

ពេលនេះជនសង្ស័យ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង រៀបចំ​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ខេត្ត តាម​បទបញ្ជា​របស់​លោក​ចៅក្រម​ស៊ើបសួរ ៕

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9600976