
ក្រុមតារាចម្រៀង BLACKPINK កំពុងត្រៀមសម្រាប់ការវិលត្រឡប់មកវិញរបស់ក្រុមពួកគេ ដែលអ្នកគាំទ្របានរង់ចាំជាយូរមកហើយ ។
ថ្មីៗនេះ សមាជិកក្រុម BLACKPINK បានបង្កើតគណនី Weibo របស់ពួកគេ។ ដោយមានការបង្ហាញនូវរូបភាពមួយ នៃការវិលត្រឡប់មកវិញរបស់ពួកគេ កាលពីម្សិលមិញ បានបង្កើតភាពរំជើបរំជួលពេញពិភពតន្ត្រីនៅប្រទេសចិន ដែលធ្វើឱ្យ Lisa បានបង្កើតគណនី Weibo របស់នាងសម្រាប់អ្នកគាំទ្រក្នុងប្រទេសចិន អាចចូលមើលបាន។ អ្នកនិយមលេងអ៊ីនធើណិតបានកត់សម្គាល់ថា Rose, Jenie និង Jisoo ក៏បានបង្កើតគណនី Weibo ផ្ទាល់ខ្លួនរបស់ពួកគេដែរ ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ មានតារា K-pop កាន់តែច្រើនកំពុងបង្កើតគណនី Weibo ដោយសារតែប្រជាប្រិយភាពរបស់ពួកគេនៅក្នុងប្រទេសចិន ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop